លោក ចាន់ យុ​ត្ថា​៖​«​ឡើង​​កម្តៅ​​ម្តង​នេះ​​អាច​​ហក់​​ដល់​​៤២ ​អង្សា​សេ​​»​

22-04-2019 3:26 pm 1371
  ស្តាប់
លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង ឧតុនិយម។
ស្តាប់ជាសំឡេង

បច្ចុប្បន្ន​កម្ពុជា​កំពុង​ទទួលរង​បាតុភូត​អ៊ែល​នី​ណូ (El Nino)​។​បាតុភូត​នេះ បាន​នាំឱ្យ​សីតុណ្ហភាព​អតិបរមា នៅ​កម្ពុជា​បន្ត​កើនឡើង​ពី ៣០ ទៅ ៤០ អង្សា​សេ​។​សេចក្តីជូនដំណឹង​របស់ក្រ​សួងធនធាន​ទឹក និង ឧតុនិយម បាន​បញ្ជាក់ថា នៅក្នុង​សប្តាហ៍​នេះ សីតុណ្ហភាព​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង​អាច​ឈានទៅដល់ ៤០-៤១ អង្សា​សេ ហើយ​ថយកម្ដៅ​ទៅវិញ​នៅ​អំឡុង​សប្ដាហ៍​ទី​៣ នៃ​ខែឧសភា​។ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង ឧតុនិយម បាន​សង្កត់ធ្ងន់ថា ការឡើង​កម្តៅ​ម្តងនេះ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​តំបន់​មួយចំនួន ដែល​តំបន់​ខ្លះ​កម្តៅ​អាច​នឹង​ហក់​ដល់ ៤២ អង្សា​សេ​ជា​កម្រិត​ក្តៅ​ខ្លាំង​។ សូម​ស្តាប់​បទសម្ភាសន៍​រវាង គួន សំបូរ ជាមួយ​លោក ចាន់ យុ​ត្ថា​៖

 ពាក្យគន្លឹះ  El Ninoសីតុណ្ហភាព

ព័ត៌មានផ្សេងទៀត