ចំនួន​​មនុស្ស​​ស្លាប់​​ដោយសា​រ​ការ​បំផ្ទុះ​គ្រាប់​​នៅ​ស្រីលង្កា​​កើន​ដល់​ជិត​​៣០០​នាក់​

22-04-2019 11:45 am 712
រូបភាពព្រះវិហាររងគ្រោះដោយការបំផ្ទុះគ្រាប់បែក

បន្ទាប់ពី​មាន​ការវាយប្រហារ​កាល​ពី​ព្រឹក​ថ្ងៃទី​២១​មេសា បណ្ដាលឲ្យ​មនុស្ស​ស្លាប់​កើនឡើង​ដល់​ជិត​៣០០​នាក់​ហើយ និង​របួស​ប្រមាណ​៥០០​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​។ រដ្ឋាភិបាល​ស្រីលង្កា​ក៏បាន​ប្រកាស​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស​ផងដែរ ដើម្បី​រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​ចន្លោះពេល​កំពុងមាន​ចលាចល​។ ការវាយប្រហារ​ធ្វើឡើង​ទៅលើ​គោលដៅ​ផ្សេងៗ​គ្នា ដែល​មានការ​បំផ្ទុះ​ចំនួន​៨​លើក​ក្នុងនោះ​មាននៅ​សណ្ឋាគារ​និង​ព្រះវិហារ​ផងដែរ ស្ថិតក្នុង​រដ្ឋធានី​នៃ​ប្រទេស​ស្រីលង្កា​។ នៅ​មិនទាន់​ដឹងថា​ក្រុម​ណា​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​នេះ​ទេ ប៉ុន្ដែ​ភ្លាមៗ​បន្ទាប់ពី​កើតហេតុ​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​១៣​នាក់​។ ប៉ូលិស​កំពុង​ស៊ើបអង្កេត​រក​អ្នក​ដែល​បញ្ជា​ឲ្យ​ប្រព្រឹត្ដទង្វើ​ឃោ​ឃៅ​នេះ​៕


ព័ត៌មានផ្សេងទៀត