ថ្ងៃទី​២៤​មេសាខេត្ត​សៀម​រាម និង​ឧត្ដរមានជ័យ​គ្មាន​អគ្គិសនី​ប្រើ​ពី​ម៉ោង​៥​ព្រឹក​ដល់​៦​ល្ងាច​

22-04-2019 11:23 am 856

​អគ្គិសនី​កម្ពុជា​បាន​ចេញសេចក្តីជូនដំណឹងពី​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី ទាំងស្រុង​ក្នុង​ខេត្ត​សៀម​រាម និង​ខេត្តឧត្ដរមានជ័យ នៅ​ថ្ងៃ​ពុធ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ៥:00​នាទី​ព្រឹក រហូតដល់​ម៉ោង​១៨:00​នាទី​ល្ងាច​។​បើ​តាម​សេចក្ដីជូនដំណឹង ការផ្អាក​ផ្គត់ផ្គង់​គឺ​ដោយសារ ភាគី​ថៃ​ធ្វើការ​ផ្លាស់ប្ដូរ​ខ្សែរ​បញ្ជូន​នៅ​អនុ​ស្ថាន​នី​យ៍​WATTANAKKON ប្រទេស​ថៃ នឹង​កាប់​សំអាត​ដើមឈើ​ក្រោម​គន្លង​ខ្សែរ​បញ្ជូន​តង់ស្យុង​ខ្ពស់​(១១៥​គីឡូ​វ៉​ល​)  ពី​បណ្ដា​យ​បញ្ជូន​ថៃ​មក​បណ្ដាញ​បញ្ជូប​កម្ពុជា​។​

​ដោយឡែក​ចំពោះ​តំបន់​សំខាន់ៗ ស្ថិតក្នុង​ខេត្ត​សៀមរាប​ដូចជា តំបន់​រដ្ឋបាល​សាលាខេត្ត មន្ទីរពេទ្យបង្អែក​ខេត្ត មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ជាដើម អគ្គិសនី​សៀម​រាម នឹង​ដំណើរការ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​កម្លាំង​១០MW​ដើម្បី​ផ្គត់ផ្គង់​ជូន​៕

ព័ត៌មានផ្សេងទៀត