ស្រីលង្កា​​ដាក់​បម្រាម​​គោចរ​​ក្រោយ​បំផ្ទុះ​គ្រាប់បែក​​ខណៈ​អ្នកស្លាប់​​កើន​ដល់​​ជាង​២០០​នាក់​

22-04-2019 8:28 am 362
រូបភាព​​នៅទីតាំងរងគ្រោះ​ដោយសារ​បំផ្ទុះគ្រាប់បែក

​បន្ទាប់ពី​មាន​ការវាយប្រហារ​កាល​ពី​ព្រឹក​ថ្ងៃទី​២១​មេសា បណ្ដាលឲ្យ​មនុស្ស​ស្លាប់​កើនឡើង​ដល់​ជាង​២០០​នាក់ និង​របួស​ជាច្រើន​រយ​នាក់​ទៀត​នោះ រដ្ឋាភិបាល​ស្រីលង្កា​បានប្រកាស​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស​។ ការវាយប្រហារ​ធ្វើឡើង​ទៅលើ​គោលដៅ​ផ្សេងៗ​គ្នា ដែល​មានការ​បំផ្ទុះ​ចំនួន​៨​លើក​ក្នុងនោះ​មាននៅ​សណ្ឋាគារ​និង​ព្រះវិហារ​ផងដែរ ស្ថិតក្នុង​រដ្ឋធានី​នៃ​ប្រទេស​ស្រីលង្កា​។ នៅ​មិនទាន់​ដឹងថា​ក្រុម​ណា​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​នេះ​ទេ ប៉ុន្ដែ​ភ្លាមៗ​បន្ទាប់ពី​កើតហេតុ​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​១៣​នាក់​។ ប៉ូលិស​កំពុង​ស៊ើបអង្កេត​រក​អ្នក​ដែល​បញ្ជា​ឲ្យ​ប្រព្រឹត្ដទង្វើ​ឃោ​ឃៅ​នេះ​៕

ព័ត៌មានផ្សេងទៀត