លោក​គិន ភា​៖​បាតុកម្ម​«​ភ្លើងទៀន​»​ជា​សញ្ញា​វិល​រក​ទ្រនុំ​ដើម​នៃ​ក្រុម​​សម រង្ស៊ី ​ចោល​កឹម សុខា​

21-04-2019 2:38 pm 4168

​ក្រុម​លោក​សម រង្ស៊ី បាន​ព្យាយាម​រារាំង​លោក​អ៊ូ ច័ន្ទ​រ័ត្ន ដែលជា​មនុស្ស​ស្និទ្ធ​នឹង​លោក​កឹម សុខា មិនឲ្យ​ចូលរួម​ក្នុង​វេទិកា អ្នកប្រជាធិបតេយ្យ ដែល​រៀបចំ​ដោយ អង្គការ Asia Human Rights Peace Forum នៅ​ប្រទេស​កូរ៉េខាងត្បូង​។ ចំណែក បាតុកម្ម​មួយ ដែល​ក្រុម​នេះ ហៅថា​មហា​បាតុកម្ម​«​ភ្លើងទៀន​» ក៏​មិនឃើញ​មាន​វត្តមាន​ក្រុម​ស្និទ្ធ​នឹង​លោក​កឹម សុខា ចូលរួម​ដែរ​។​

​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក​គិន ភា មើលឃើញថា ការប្រើ​ឈ្មោះ​«​មហា​បាតុកម្ម​ភ្លើងទៀន​»​នេះ គឺជា​សញ្ញា​ឲ្យឃើញ​កាន់តែច្បាស់​ថា លោក​សម រង្ស៊ី នឹង​ប្រមែប្រមូល​កម្លាំង​វិល​ទៅរក​ទ្រនុំ​នយោបាយ​ចាស់​របស់ខ្លួន​វិញ គឺ​គណបក្ស​ភ្លើងទៀន ដែល​ទើបនឹង​ប្តូរ​ឈ្មោះ​ពី​គណបក្ស​សម រង្ស៊ី កន្លងមក​។ លោក​គិន ភា អះអាង​ដូច្នេះ ពីព្រោះ​លោក​មើលឃើញថា មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក​កឹម សុខា មិន​ត្រូវបាន​លោក​សម រង្ស៊ី អញ្ជើញ​ឲ្យចូល​រួម​នោះទេ​។​

​ជា​បន្ត​សូម ស្តាប់​លោក​គិន ភា តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

 ពាក្យគន្លឹះ  លោកគិនភាលោកសមរង្ស៊ី

ព័ត៌មានផ្សេងទៀត