បំផ្ទុះ​​ក្នុង​ព្រះវិហារ​​និង​សណ្ឋាគារ​​ជាច្រើន​កន្លែង​​នៅ​ស្រីលង្កា​​អ្នកស្លាប់​​កើន​ជាង​​១០០​នាក់​

21-04-2019 2:37 pm 569
រូបភាព​នៅ​ព្រះវិហារ​រងគ្រោះ

​ការ​បំផ្ទុះ​កើតឡើង​នៅក្នុង​ព្រះវិហារ​ចំនួន​៣​កន្លែង និង​សណ្ឋាគារ​ចំនួន​៣​កន្លែង​នៅក្នុង​រដ្ឋធានី​Colombo​របស់​ប្រទេស​ស្រីលង្កា​កាលពី​ព្រឹក​ថ្ងៃទី​២១​មេសា បណ្ដាលឲ្យ​មនុស្ស​ស្លាប់​កើនឡើង​ដល់​ជាង​១៣០​នាក់ និង​ជាច្រើន​រយ​នាក់​ទៀត​រងរបួស​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​។ តាម​សារ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ព្រះវិហារ​ដែលរ​ង​ការវាយប្រហារ​បានឲ្យ​សរសេរថា ព្រះវិហារ​របស់​យើង​រង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក សូម​មកជួយ​ផង​ប្រសិនបើ​មាន​សមាជិកគ្រួសារ​របស់អ្នក​នៅទីនេះ​។ ទាក់ទង​នឹង​មូលហេតុ​នៃ​ការ​បំផ្ទុះ​នៅ​មិនទាន់មាន​ការបញ្ជាក់​ទេ ខណៈ​ប៉ូលិស​កំពុងបើក​ការស៊ើបអង្កេត​៕

ព័ត៌មានផ្សេងទៀត