បំផ្ទុះ​​ក្នុង​​ព្រះវិហារ​​​និង​​សណ្ឋាគារ​​​ជាច្រើន​​កន្លែង​​​នៅ​ស្រីលង្កាស្លាប់និង​​រ​បួសជាង២០០​នាក់​

21-04-2019 12:28 pm 786
រូបភាព​ក្នុងព្រះវិហារ​រងការវាយប្រហារ

​ការ​បំផ្ទុះ​បាន​កើតឡើង​នៅក្នុង​ព្រះវិហារ​ចំនួន​៣​កន្លែង និង​សណ្ឋាគារ​ចំនួន​៣​កន្លែង​ដែរ​នៅក្នុង​រដ្ឋធានីColombo​របស់​ប្រទេស​ស្រីលង្កា​​កាលពីព្រឹក​ថ្ងៃទី២១មេសា។ នេះ​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​​​។ សេចក្ដីរាយការណ៍​បឋម​បានឲ្យដឹងថា ការ​បំផ្ទុះ​បណ្ដាលឲ្យ​មនុស្ស​យ៉ាងតិ​ចណាស់២០នាក់ស្លាប់​និងជាង២០០​នាក់​រងរបួស ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ តាម​សារ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ព្រះវិហារ​ដែលរ​ង​ការវាយប្រហារ​បានឲ្យ​សរសេរថា ព្រះវិហារ​របស់​យើង​រង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក សូម​មកជួយ​ផង​ប្រសិនបើ​មាន​សមាជិកគ្រួសារ​របស់អ្នក​នៅទីនេះ​។ ចំពោះ​មូលហេតុ​នៃ​ការ​បំផ្ទុះ នៅ​មិនទាន់មាន​ការបញ្ជាក់​ទេ​ខណៈ​ប៉ូលិស​កំពុងបើក​ការស៊ើបអង្កេត​៕

ព័ត៌មានផ្សេងទៀត