លោកជុំ កុសល ថាការជួបជុំពលករខ្មែរនៅកូរ៉េ ជាវិធីបោកចុងក្រោយបង្អស់ របស់លោកសម រង្ស៊ី

21-04-2019 10:34 am 6411

លោកជុំ កុសល ទីប្រឹក្សាលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើ​កឡើង ថា ការជួបជុំពលករខ្មែរនៅកូរ៉េខាងត្បូង ដើម្បីធ្វើបាតុកម្ម​ភ្លើង​ទៀន​ នៅ​ទីលាន​ខាង​មុខ​សា​លា​ក្រុង​ក្វាងជូ (Gwangju) ប្រទេស​កូរ៉េខាងត្បូង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ គឺជាវិធីបោកចុ​ងក្រោយបង្អស់ របស់លោកសម រង្ស៊ី។

លោកជុំ កុសល បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន នាព្រឹកថ្ងៃទី២១ ខែមេសានេះ ថា”យើងរង់ចាំមើលលទ្ធផលវាកើតឡើង ចំពោះអ្នកនយោបាយបោកប្រាស់វាយ៉ាងម៉េច? និងកំហឹងអ្នកដែលត្រូវគេបោកវាយ៉ាង​ម៉េច ក្រោយពីការសន្យាទាំងឡាយ វាក្លាយជាសម្លេងរសាត់ តាមខ្យល់ទៅបាត់ហើយនោះ។ វិធីបោកប្រាស់មួយនេះ របស់ទណ្ឌិតរត់ចោលគុក ចំពោះពលករខ្មែរនៅកូរ៉េ វាគឺជាវិធីបោកចុងក្រោយបង្អស់របស់គេ ហើយ​ក៏​ជាវិធីបោកបិទផ្លូវខ្លួនឯងដែរ”។

លោកជុំ កុសល បានសរសេរបន្ត ថា”គេប្រកាសក្តែងៗថា គេនឹងវិលចូលប្រទេសដើម្បីរំដោះប្រទេស ដោយសំអាង លើការប្រមូលពលករពីកូរ៉េ ថៃ ម៉ាឡេស៊ី អោយចូលមកព្រមគ្នាបូកផ្សំ ជាមួយអ្នកគាំទ្រនៅក្នុង​ប្រទេ​ស​ផង។ ទន្ទឹមនេះគេក៏ប្រើវិធីបាញ់មួយព្រួញទៀត ដើម្បីតំរង់សត្វពីរក្នុងពេលតែមួយគឺ ចាក់គេចាក់ផ្ទៃក្នុងCPPផង និងផ្តល់ទំនុកចិត្តក្លែងក្លាយដល់អ្នកគាំទ្រគេផង។ ប៉ុន្តែរឿងដែលយើងស្គា​ល់​មារយាទ​មនុស្ស​ណឹង​នោះ​គឺ« ភាពកំសាកញី» និងសំដីមិនបានការរបស់គេនេះឯង។ សំណួរ សួរថា តើមនុស្សនេះហ៊ានធ្វើដូចគេនិយាយទេ ? ចម្លើយគឺ « ទេ ! » ទេរបស់គេគឺភ្ជាប់ជាមួយហេតុផលរយពា​ន់ហេតុផល។

ទីប្រឹក្សាលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានសរសេរដោយលើកឡើងថា”បើដូចនេះ លុយដែលពលករគាំទ្រមួយចំនួន ដែលខំបេះពីមាត់ពីកបានបរិច្ចាគ ជួយអោយលោកប្រធានចូលស្រុកនោះ នឹងក្លាយទៅជា​លុយ​ភ្លើងរបស់ទណ្ឌិត និងគូកន ហើយលោកប្រធានខ្លួនឯងណឹង ក៏ក្លាយជាផ្ទាំងបាញ់របស់ពលករទាំងនោះដែរ។ បើអីចឹងយើងនឹងរង់ចាំតាមដានបន្តទៀត .....”៕  

ព័ត៌មានផ្សេងទៀត