ការប្រគំ​តន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័រ​ចូលរួម​ទស្សនា​យ៉ាងភ្លូ​ក​ទឹកភ្លូ​កដី​ ​នៅ​ខេត្ត​កំពង់ចាម​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

20-04-2019 5:28 pm 553

​ការប្រគំ​តន្ត្រី​យក្ស​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើក​ទីពីរ​បាន​កក្រើក​ក្រុង​ប៉ោយ​ប៉ែត​ដោយ​មាន​ការចូលរួម ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី ពី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ចាម និង​មក​ពី​បណ្តា​ស្រុក​ជាច្រើន នៅក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​មាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ ខែ​មេសា ឆ្នាំ ២០១៩​។​

​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​បាននាំគ្នា​មក​ចូលរួម​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​អាន់​ឆ័រ ជា​លក្ខណៈ​គ្រួសារ  និង​មិត្ត​ភ័ក្តិ​នៅ​ផ្តុំគ្នា រង់ចាំ​ទស្សនា​កម្មវិធី​នេះ ដោយ​អ្នកខ្លះ​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័រ ដែល​បាន​ទិញ​ពី​ស្តង់​ស្រា​បៀរ​អាន់​ឆ័​រដែ​លលក់​ក្នុង​តម្លៃ ប្រូ​ម៉ូ​សិន​ពិសេស រី​ឯ​អ្នកខ្លះ​ទៀត​ជជែក​គ្នា​លេង​យ៉ាង​សប្បាយរីករាយ​។​

កម្មវិធី​ពិសេស​នេះ​បាន​ចាប់ផ្តើម​ចាប់ពី​ម៉ោង ៨ យប់​តទៅ​ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ទំព័រ​ហ្វេ​សប៊ុក របស់​ស្រា​បៀរ​អាន់​ឆ័រ​។ ការប្រគំ​តន្ត្រី​នេះ​មាន​ការចូលរួម​សម្តែង​ដោយ​តារា​ចម្រៀង​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​តារាចំរៀង​កំពុង​និយម​ជាច្រើនរូប​ទៀត ដែល​បាន​ច្រៀង​បទ​មនោសញ្ចេតនា​ផង និង​បទ​ញ៉ាក់​ជាច្រើន​បទ ដែល​បាន​ធ្វើឲ្យ​អ្នកចូលរួម មាន​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង ជាពិសេស​រាំ​កម្សាន្ត ច្រៀង​តាម និង​ស្រែក​ហ៊ោ​គ្រប់គ្នា ពេញ​មុខ​ឆាក​តន្ត្រី យ៉ាង​កក្រើក​ខេត្ត​កំពង់ចាម នា​ត្រី​កាលនោះ​។​

ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​ពិសេស​នេះ សូម​ចូល​មើល​ទំព័​រហេ្វ​សបុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័រ​៖ https://www.facebook.com/AnchorBeerKH/ ។

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕


 ពាក្យគន្លឹះ  Angchor

ព័ត៌មានផ្សេងទៀត