ទារក​​​តូច​ជាងគេ​បំផុត​​ក្នុង​លោក​​ត្រៀមខ្លួន​​​​មើល​ពិភពលោក​​ខាងក្រៅ​

20-04-2019 9:18 am 679
រូបភាពទារក​Ryusuke Sekiya​ក្រោយ​សម្រាល

ទារក​​​​ដែល​តូច​ជាងគេ​បំផុត​ក្នុង​លោក ត្រៀម​នឹង​ចេញពី​មន្ទីរពេទ្យ​ហើយ​បន្ទាប់ពី​ស្នាក់នៅ​ក្នុង​មន្ទីរពេទ្យ​ក្រោយពេល​សម្រាល​។ ក្មេងប្រុស​ជនជាតិ​ជប៉ុន​រូបនេះ​មានឈ្មោះ​Ryusuke Sekiya សម្រាល​កាលពី​ខែតុលា​ឆ្នាំមុន តាមរយៈ​ការវះកាត់​បន្ទាន់​ដោយសា​រ​តែ​ម្ដាយ​មាន​ជំងឺ​សម្ពាធ​ឈាម ក្រោយ​ពរ​ពោះ​បាន​២៤​សប្ដាហ៍​និង​៥​ថ្ងៃ​។ បើ​គិតពី​ទម្ងន់​Sekiya​មាន​ទម្ងន់​ប្រហែល​នឹង​ផ្លែ​ប៉ោម​មួយ​ផ្លែ​ប៉ុណ្ណោះ គឺ​២៦៨​ក្រាម​ក្រោយពេល​កើត មាន​កម្ពស់​២២​សង់ទីម៉ែត្រ ហើយ​គ្រូពេទ្យ​បាន​រក្សាទុក​រូបគេ​ក្នុង​ការថែទាំ​ពិសេស​។ ប៉ុន្ដែ​ជិត​៧​ខែ​ក្រោយមក​រូបគេ​មាន​ទម្ងន់​លើស​មុន​១៣​ដង គឺ​ពេលនេះ​មាន​ទម្ងន់​ជាង​៣​គីឡូក្រាម​។ គេ​នឹង​អាច​ចេញពី​មន្ទីរពេទ្យ​បាន​នៅ​ចុង​សប្ដាហ៍​នេះហើយ​៕

រូបភាពRyusuke Sekiya​​​​បច្ចុប្បន្ន

ព័ត៌មានផ្សេងទៀត