បុរស​ជនជាតិ​​ឥណ្ឌា​ម្នាក់​​កាត់​ចង្អុលដៃ​​ខ្លួនឯង​ចោល​​ព្រោះ​បោះឆ្នោត​​ច្រឡំ​គណបក្ស​

20-04-2019 8:30 am 1414
រូបភាព​បុរសជនជាតិឥណ្ឌា​ដែលកាត់​ចង្អុលដៃ​ខ្លួនឯងចោល

​អាច​និយាយបានថា​ជា​រឿង​គួរឲ្យភ្ញាក់ផ្អើ​លនឹង​ជារឿង​ចម្លែ​កមួយ​ផងដែរ ដែល​បុរស​ម្នាក់​ហ៊ាន​កាត់​ចង្អុលដៃ​ខ្លួនឯង​ចោល​ដោយសារតែ​បោះឆ្នោត​ច្រឡំ​គណបក្ស​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បុរស​ម្នាក់​មាន​ឈ្មោះថា​Pawan Kumar បាន​កាត់​ចង្អុលដៃ​ខ្លួនឯង​ចោល​នៅពេល​លោក​បោះឆ្នោត​ច្រឡំ​គណបក្ស​។ លោក​និយាយថា​វា​ជា​កំហុស​ដ៏​ធំ​ដែល​ច្រឡំ​បោះឆ្នោតឲ្យ​គណបក្ស​លោក​Narendra Modi ជា​នាយករដ្ឋមន្ដ្រី​បច្ចុប្បន្ន ជំនួស​ឲ្យ​គណបក្ស​ដែល​លោក​ពេញចិត្ដ​ក្នុង​រដ្ឋ​Uttar Pradesh ព្រោះតែ​ច្រឡំ​សញ្ញា​នៅក្នុង​ម៉ាស៊ីន​បោះឆ្នោត​អេឡិចត្រូនិច​។ នៅពេល​លោក​ត្រឡប់ទៅផ្ទះ​វិញ លោក​ក៏​សម្រេចចិត្ដ​កាត់​ចង្អុល​ដៃ​ចោល​តែម្ដង​។ 

​សូមបញ្ជាក់ថា ទោះបីជា​ការបោះឆ្នោត​ត្រូវធ្វើឡើង​ដោយ​ម៉ាស៊ីន​អេឡិចត្រូនិច ប៉ុន្ដែ​ចង្អុលដៃ​អ្នកបោះឆ្នោត​ត្រូវ​ជ្រលក់​ទឹក​ថ្នាំ​ពណ៌​ដើម្បី​សម្គាល់ និង​ចៀសវាង​មិនឲ្យ​បោះឆ្នោត​បាន​ម្ដងទៀត​។ សម្រាប់​បុរស​ជនជាតិ​ឥណ្ឌា​ខាង​លើក​បន្ថែមថា នៅពេល​លោក​ឃើញ​ទឹក​ថ្នាំ​ជាប់​លើ​ចង្អុលដៃ លោក​មាន​អារម្មណ៍​ខឹង​យ៉ាងខ្លាំង​ព្រោះតែ​កំហុសឆ្គង ហេតុនេះ​លោក​ត្រូវតែ​កាត់​វា​ចោល​៕

 ពាក្យគន្លឹះ  ពីនេះពីនោះឥណ្ឌា

ព័ត៌មានផ្សេងទៀត