រថភ្លើង៤ទូ ដែលថៃប្រគល់ជូនមកកម្ពុជាបញ្ជូនដល់ស្ថានីយរថភ្លើងប៉ោយប៉ែតហើយ

19-04-2019 9:01 pm 1002

រថភ្លើងចំនួន៤ទូ ដែលរាជរដ្ឋាភិបាលថៃ ប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជានោះ បានបញ្ជូនមកដល់ស្ថា​នីយរថភ្លើងប៉ោយប៉ែតហើយ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ ដើម្បីបើកសាកល្បង និងត្រួតពិនិត្យល​ក្ខណៈ​បច្ចេកទេស មុននឹងនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ជិះរថភ្លើងពីស្ថានីយបានខ្លងលឹករបស់ថៃ ម​កកាន់ស្ថានីយប៉ោយប៉ែត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ខាងមុខ។  ប្រភពព័ត៌មានពីក្រសួងសាធា​រណការ និងដឹកជញ្ជូន បានឲ្យដឹង ថា រថភ្លើងមួយខ្សែនេះ មានចំនួន៤ទូ និងអាចផ្ទុកអ្នកដំណើរ បានប្រមាណជា៣២០នាក់។

សូមជម្រាបជូន ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភា​ព​គ្នា រៀបចំកម្មវិធីបើកដំណើរការស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀង និងការជិះរថភ្លើងរួមគ្នា ពីថៃ​មក​កម្ពុជា ក្រោមវត្តមានជាអធិបតីពីសំណាក់លោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ  ដែលមានរបៀបវារៈ​សំខាន់​ៗ​ចំនួន៤ដូចជា៖

ទី១-ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ(ស្ទឹងបត់-បានណងអៀន)។ទី២-  ពិធីបើកការដ្ឋានសាងសង់អគារ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥។ ទី៣-ពិធីចុះ​ហត្ថ​លេ​ខា​​លើ កិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា លើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិ​បាលនៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា។ និងទី៤- នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ នឹងជិះរថភ្លើងរួមគ្នាពីស្ថានីយបានខ្លងលឹក មកស្ថានីយប៉ោយប៉ែត៕  

ព័ត៌មានផ្សេងទៀត