ទូតអាមេរិក៖ចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា តែអ្នកចំណេញខ្លាំងគឺចិន

19-04-2019 8:41 pm 2682

ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បានលើកឡើង ថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម ធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញ​ខ្លាំងទៅ​ខាងប្រទេសចិន។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរបន្ត ថា”ប្រហែល៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនង​របស់ប្រទេស​កម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។ នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែល​មានការពឹងផ្អែកច្រើនទៅលើប្រទេសចិន”។

យ៉ាងណាក៏ដោយ ទាំងមន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងទាំងស្ថានទូតចិនប្រចាំកម្ពុជា នៅមិនទាន់មានការឆ្លើយតបណាមួយនៅឡើយទេ ចំពោះការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាខាងលើនេះ៕

ព័ត៌មានផ្សេងទៀត