​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៤ ឈានដល់ផ្ទុះហិង្សា​របួស​ប៉ូលិស​៦​នាក់​ឃាត់ខ្លួន​៨​នាក់​

19-04-2019 7:11 pm 764

​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ បាន​នាំគ្នា​តវ៉ា​រយៈពេល​២​ថ្ងៃ​ជាប់ៗ ដោយ​យក​ដុំថ្ម​ធំៗ និង​មែកឈើ​ទៅ​ដាក់​បិទ​ផ្លូវ​ជាតិ​លេខ​៤ នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាលឲ្យ​មាន​ការកក​ស្ទះ​ចរាច​រណ៍​យ៉ាងខ្លាំង សម្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​។ ការតវ៉ា​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ បាន​ចុះ​រុះរើរ​ខ្ទម និង​សំណង់ ដែល​អាជ្ញាធរ​ហៅថា ជា​សំណង់អាណាធិបតេយ្យ សាងសង់​លើ​ដី​ដែល​មាន​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ​។

​ជា​ការកត់សម្គាល់ ក្នុង​ការតវ៉ា​នា​ថ្ងៃទី​១៩ ខែ​មេសា​នេះ បាន​ឈាន​ដល់​ការប៉ះទង្គិច​គ្នា បណ្តាល​ឲ្យ​ប៉ូលិស និង​ប្រជា​ការពារ​៦​នាក់ រងរបួស និង​ឃាត់ខ្លួន​ជនបង្ក​សរុប​ចំនួន​៨​នាក់​។ តើ​អ្វី​ជា​ដំណោះស្រាយ​ជុំវិញ​បញ្ហា​វិវាទ​នេះ​? សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​យាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

សំឡេង

ព័ត៌មានផ្សេងទៀត