លោក​ត្រាំ​នឹង​ធ្វើដំណើរ​ទៅ​ជប៉ុន នៅ​ចុង​ខែឧសភា​

19-04-2019 9:41 am 524
លោកដូណាល់ ត្រាំនៅខាងឆ្វេងលោកស៊ីន ហ្សូអាបេអំឡុងពេលជួបគ្នាកាលពីពេលកន្លងទៅ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​នឹង​បំពេញ​ទស្សនកិច្ច ទៅកាន់​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​២៨​ខែឧសភា​ខាងមុខនេះ​។ នៅក្នុង​ប្រទេស​ជប៉ុន លោក​ត្រាំ​នឹង​ជួបពិភាក្សា​ជាមួយ នាយករដ្ឋមន្ត្រី​ជប៉ុន​លោ​កស៊ីន ហ្សូអាបេ អំពី​បញ្ហា​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ការពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគ​ទ្វេភាគី ព្រមទាំង​បញ្ហាសំខាន់ៗ​មួយចំនួនទៀត​។ នេះ​បើ​យោងទៅតាម​សេចក្តីថ្លែងការណ៍ របស់​សេត​វិមាន​អាមេរិក នៅ​ថ្ងៃ​ព្រហស្បតិ៍​៕

 ពាក្យគន្លឹះ  លោកដូណាល់ត្រាំ

ព័ត៌មានផ្សេងទៀត