លទ្ធផល​បោះឆ្នោត​ក្រៅផ្លូវការ​បង្ហាញថា លោក​វី​ដូ​ដូ​ទទួលបាន​សំឡេងគាំទ្រ​នាំមុខ​គូប្រជែង​

18-04-2019 11:19 am 599
លោកចូកូ វីដូដូនិងភរិយាអំឡុងពេលចូលរួមបោះឆ្នោត

​ការបោះឆ្នោត​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ពុធ​ទី​១៧​ខែមេសា​ឆ្នាំ​២០១៩​។ លទ្ធផល​ក្រៅផ្លូវការ បាន​បង្ហាញឲ្យឃើញថា លោក​ចូកូ វី​ដូ​ដូ​មានប្រៀប​លើ​គូប្រជែង ដោយ​ទទួលបាន​សំឡេងគាំទ្រ​លើ​សលោក Prabowo Subianto ដែល​នេះ​បង្ហាញថា លោក​វី​ដូ​ដូ អាច​នឹង​ជាប់ឆ្នោត ក្លាយជា​ប្រធានាធិបតី​អាណត្តិ​ទី​ពីរ​ទៀត​។ នេះ​បើ​យោងតាម​លទ្ធផល​ក្រៅផ្លូវការ ដែល​ចេញផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង ក្រោយ​ការបោះឆ្នោត​បានបញ្ចប់​។​

​ដ្បិត​លទ្ធផល​ក្រៅផ្លូវការ បង្ហាញ​ពី​ជ័យជម្នះ​ក៏ដោយ ប៉ុន្តែ​លោក​វី​ដូ​ដូ​បានប្រាប់​អ្នកគាំទ្រ ឲ្យ​រង់ចាំ​លទ្ធផល​ផ្លូវការ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត នៅ​ខែឧសភា​ខាងមុខ​។​

​សូមបញ្ជាក់ថា ឥណ្ឌូនេស៊ី​បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ហើយ​ការបោះឆ្នោត​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​កាលពី​ថ្ងៃ​ពុធ​។ ការបោះឆ្នោត​នៅ​ក្នុងប្រទេស​ប្រជាធិបតេយ្យ​ធំជាងគេ​បំផុត​មួយ​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១៩២​លាន​នាក់ មាន​សិទ្ធិ​ទៅ​គូស​សន្លឹកឆ្នោត ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​អាណត្តិ​ថ្មី​៕

 ពាក្យគន្លឹះ  ឥណ្ឌូនេស៊ីបោះឆ្នោត

ព័ត៌មានផ្សេងទៀត