ភ្លៀងខ្យល់ក​ន្ទ្រា​ក់​ប៉ះ​ចំ​ខេត្ត​ចំនួន​២ ដួលរលំ និង​ប៉ើង​ដំបូល​ផ្ទះ​ជាង​៧០​ខ្នង​

18-04-2019 11:05 am 383
  ស្តាប់
ស្តាប់ជាសំឡេង

​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៧០​ខ្នង ស្ថិតនៅ​ខេត្ត​សៀមរាប និង​បន្ទាយមានជ័យ បាន​ដួលរលំ និង​របើក​ដំបូល ដោយសារ​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់ក​ន្ទ្រា​ក់ កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា​។ បាតុភូត​គ្រោះធម្មជាតិ​នេះ មិន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងរបួស​ឡើយ ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ មាន​ប្រជាពលរដ្ឋ​ខ្លះ នៅ​មិនទាន់មាន​ជម្រក​ត្រឹមត្រូវ​នៅឡើយ​ទេ​។ ដោយៈ​សៅ វិសាល​

​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ មួយ​ប្រាវ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ប្រជាពលរដ្ឋ នៅ​ខេត្ត​ចំនួន​២ បាន​របើក​ដំបូល និង​ដួលរលំ​ជាង​៧០​ខ្នង រង​ការខូចខាត​យ៉ាងដំណំ​។​

​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ស្រុក​ចំនួន​៣ នៅ​ខេត្ត​សៀមរាប រួមមាន ក្រុង​សៀមរាប ស្រុក​បន្ទាយស្រី និង​ស្រុក​ពួក បាន​បណ្តាលឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣២​ខ្នង តែ​មិន​បង្ក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​រងរបួស​ឡើយ​។

- នៅ​ក្រុង​សៀមរាប គឺ សង្កាត់​នគរធំ ក្រុង​សៀមរាប ខូចខាត​ចំនួន​០៥​ខ្នង​ផ្ទះ ដោយ របើក​ដំបូល និង​សំ​យ៉ាប

- នៅ​ស្រុក​បន្ទាយស្រី គឺ​ឃុំ​ព្រះ​ដាក់ បាន​ខូចខាត​ផ្ទះ​ចំនួន ៩​ខ្នង ក្នុងនោះ​ដួល​ដល់​ដី​ចំនួន​១​ខ្នង បាក់​ដើមឈើ​សង្កត់​ផ្ទះ​ចំនួន​១​ខ្នង ខូច​ដំបូលផ្ទះ​ចំនួន​៥​ខ្នង បាក់ សំ​យ៉ាប​ផ្ទះ​ចំនួន​២​ខ្នង​។​

- នៅ​ស្រុក​ក​ពួក គឺ​ប៉ះ​លើ​ឃុំ​ចំនួន​២ ឃុំ ដូន​កែវ​, រលំ​ចំនួន​០៣​ខ្នង​, របើក​ចំនួន​០៦ ខ្នង​, របើក​ដំបូល​សាលារៀន​១​ខ្នង (​តិចតួច​) និង ឃុំ រើ​ល រលំ​ចំនួន​០២ ខ្នង​, របើក​ចំនួន​០៥ ខ្នង​, ទ្រេត ១​ខ្នង​។ សរុប ស្រុក​ពួក របើក​ដំបូល​ចំនួន​១១ ខ្នង​, រលំ​ចំនួន​០៥ ខ្នង​, ទ្រេត ១​ខ្នង និង​របើក​ដំបូល​សាលារៀន ១​ខ្នង (​តិចតួច​)​។​

​ដោយឡែក ផ្ទះ​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៤០​ខ្នង ស្ថិតនៅ​ភូមិ​តា​បែន ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ខ្យល់​កន្ត្រាក់​បក់បោក​របើក​ដំបូល ដួលរលំ នាំ​ឲ្យ​ខូតខាត​យ៉ាង​ដំណំ​ផង​ដែរ​៕

ព័ត៌មានផ្សេងទៀត