ចាប់ខ្លួន​មនុស្ស​ជាង​២០០​នាក់ នៅក្នុង​ការតវ៉ា​នៅ​អង់គ្លេស់​

17-04-2019 12:17 pm 580

​មនុស្ស​ចំនួន​ជាង​២០០​នាក់ ត្រូវបាន​ចាប់​ឃាត់ខ្លួន នៅក្នុង​ការតវ៉ា​ប្រឆាំងនឹង​ការ​បម្រែបម្រួល​អាកាសធាតុ នៅក្នុង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​។ ការចាប់ខ្លួន​ធ្វើ​ឡើងក​ក្រោម​ហេតុផល​ថា ក្រុមបាតុករ​បាន​ធ្វើបាតុកម្ម រំលោភច្បាប់ ធ្វើឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ និង​ធ្វើឲ្យ​រាំងស្ទះ​ផ្លូវជាតិ​។ នេះ​បើតាម​ប៉ូលិស​និយាយ​នៅ​ថ្ងៃទី​១៦​មេសា​នេះ​។ 

​សូមបញ្ជាក់ថា ក្រុមបាតុករ​រាប់ពាន់នាក់ បាន​ប្រមូល​ផ្តុំគ្នា​លើ​ស្ពាន Waterloo កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ហើយ​ក្រុមបាតុករ មាន​គម្រោង​ប្រមូលផ្តុំ​ធ្វើបាតុកម្ម ពេញ​មួយ​សប្តាហ៍​នេះ​តែម្តង​។ ក្រុមអ្នកតវ៉ា ទាមទា​រឲ្យរដ្ឋាភិបាល​ចាត់វិធានការ​ម៉ឹងម៉ាត ដើម្បី​ទប់ស្កាត់​ការ​បម្រែបម្រួល​អាកាសធាតុ ដោយ​ត្រូវ​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ឲ្យនៅ​កម្រិត​សូ​ន្យត្រឹម​ឆ្នាំ​២០២៥៕ 

 ពាក្យគន្លឹះ  អង់គ្លេសបាតុកម្ម

ព័ត៌មានផ្សេងទៀត