៥២​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៤​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

17-04-2019 9:39 am 707

​ក្នុង​រយៈពេល​៤​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ ពោល​គឺ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ទូទាំង​ប្រទេស ចំនួន​១០៩​លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​៥២​នាក់​, របួសស្រាល​៤៧​នាក់​, របួសធ្ងន់​១៣៦​នាក់ និង​បាន​បណ្តាលឱ្យ​ខូចខាត​ម៉ូតូ​១២៣​គ្រឿង​, រថយន្ត​តូច​៥៤​គ្រឿង និង​រថយន្ត​ធំ​៦​គ្រឿង ។​

​របាយការណ៍​របស់​នា​យក​ដ្ឋា​ន​នគរបាល​ទេសចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បញ្ជាក់ថា បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ទៅនឹង​ឆ្នាំ​២០១៨​កន្លងទៅ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​៣៩​លើក​, មនុស្ស​ស្លាប់​កើនឡើង​២០​នាក់​, របួស​ធ្ងន់​ស្រាល​កើនឡើង​៧៥​នាក់ ៕

ព័ត៌មានផ្សេងទៀត