ប្រធានាធិបតី​តៃវ៉ាន់​ថាមិន​ចាញ់​ការ​បន្លាច ដោយ​ការធ្វើ​សមយុទ្ធ​យោធា​ពី​ចិន​ឡើយ​

16-04-2019 2:30 pm 836
ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​Tsai Ing-wen

​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​Tsai Ing-wen បាន​និយាយថា កោះ​តៃវ៉ាន់​នឹងមិន​ចាញ់​ការបំភិតបំភ័យ ដោយ​ការធ្វើ​សមយុទ្ធ​យោធា​ពី​ទីក្រុង​ប៉េកាំង​ឡើយ​។ ការអះអាង​របស់​ប្រធានាធិបតី​ស្ត្រី​រូបនេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​អាមេរិក​និយាយថា សមយុទ្ធ​យោធា​ដែល​ចិន​ធ្វើ​នៅ​សប្តាហ៍​នេះ គឺជា​ការគំរាមកំហែង​ស្ថិរភាព​ក្នុង​តំបន់ ខណៈដែល​តៃវ៉ាន់​នៅតែ​រក្សា​ជំហរ​ចង់​ផ្តាច់ខ្លួន​ចេញពី​ចិន​។​

​គួរ​ជម្រាបជូន​ថា ទីក្រុង​ប៉េកាំង​បានរៀបចំ​ការធ្វើ​សមយុទ្ធ​ដ៏​គគ្រឹកគគ្រេង នៅ​ជុំវិញ​បរិវេណ​កោះ​តៃវ៉ាន់​នា​ថ្ងៃ​ចន្ទ​។ សមយុទ្ធ​នេះ​មាន​ការប្រើប្រាស់​នាវាចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់បែក​និង​យន្តហោះ​ឈ្លបយកការណ៍​ជាដើម​។ បើទោះបី​មាន​ការរិះគន់​សមយុទ្ធ​នេះ​ក៏ដោយ តែ​ចិន​ថា​នេះ ជា​សមយុទ្ធ​ដែល​ធ្វើ​ទៅតាម​ទម្លាប់​ធម្មតា​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត