ក្រសួងការបរទេស​​ទ​ទូច​ឲ្យ​អាមេរិក​ដក​ម៉ាឡេស៊ី​​ចេ​ញ​ពី​បញ្ជី​​ប្រទេស​​ចាប់ពង្រត់​

15-04-2019 11:34 am 831
រូបភាព​ទង់ជាតិ​អាមេរិក​(លើ)​​និងទង់ជាតិ​ម៉ាឡេស៊ី

​ក្រសួងការបរទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃអាទិត្យ បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិ​កដកខ្លួន​ចេញពី​បញ្ជី​"K"​។ បញ្ជី​"K"​រាប់បញ្ចូល​ប្រទេស​ដែលមាន​អំពើ​ចាប់ពង្រត់ និង​ចាប់​មនុស្ស​ធ្វើ​ចំណាប់ខ្មាំង​កើតឡើង នេះ​បើ​យោងតាម​គេហទំព័រ​នៃ​ក្រសួងការបរទេស​អាមេរិក​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​ក្រសួងការបរទេស​ម៉ាឡេស៊ី ជំទាស់​ដាច់ខាត​ការសម្រេចចិត្ដ​របស់​អាមេរិក ដាក់បញ្ចូល​ម៉ាឡេស៊ី​ក្នុង​បញ្ជី​ប្រទេស​មានការ​ចាប់ពង្រត់​។ ម៉ាឡេស៊ី​នឹង​កោះហៅ​អគ្គរដ្ឋទូត​អាមេរិក​ចូល​បំភ្លឺ ជុំវិញ​ការផ្ដល់​យោបល់​ពាក់ព័ន្ធ​នឹង​ការបញ្ចូល​ប្រទេស​ម៉ាឡេស៊ី​ក្នុង​បញ្ចី​"K"​នាពេល​ថ្មីៗ​។​

​សូមបញ្ជាក់ថា ម៉ាឡេស៊ី​ត្រូវបាន​ប្រកាស​ដាក់បញ្ចូល​ក្នុង​បញ្ជី​"K"​កាលពី​ថ្ងៃទី​០៩​មេសា ដោយមាន​ការប្រកាស​ឲ្យ​អ្នកដំណើរ​ប្រុងប្រយ័ត្ន ពេល​ធ្វើដំណើរ​ទៅកាន់​រដ្ឋ​Sabah ដោយសារតែ​មាន​អំពើ​ចាប់ពង្រត់​កើតឡើង​។ ទីប្រឹក្សា​អាមេរិក​បាន​និយាយថា មាន​ការគំរាមកំហែង​ចាប់ពង្រត់​កើតឡើង ដើម្បីឲ្យ​យកប្រាក់​ទៅ​ដោះដូរ ដែល​ទង្វើ​នេះ​ធ្វើឡើង​ដោយ​ក្រុម​ភេរ​វករ​និង​ក្រុម​ឧក្រិដ្ឋជន​។ គោលដៅ​របស់​ពួកគេ​គឺ​នៅតាម​តំបន់ឆ្នេរ​កម្សាន្ដ នៅ​កន្លែង​កម្សាន្ដ​នានា​នៅលើ​កោះ និង​នៅតាម​ទូក​ដែល​ដឹក​ភ្ញៀវទេសចរ​ទៅ​រមណីយដ្ឋាន​នៅលើ​កោះ​Sabah៕

ព័ត៌មានផ្សេងទៀត