លោក​Jimmy Carter ជា​អតីត​ប្រធានាធិបតី​​អាមេរិក​​ដែល​រស់នៅ​​សាមញ្ញ​បំផុត​

14-04-2019 1:39 pm 2198
អតីតប្រធានាធិបតីអាមេរិក​លោក​Jimmy Carter

​យោងតាម​ការចុះផ្សាយរ​បស់​កាសែត​The Washington Post លោក​Jimmy Carter​ប្រធានាធិបតី​ទី​៣៩​របស់​អាមេរិក និង​ជា​អតីត​ប្រធានាធិបតី​អាយុ​វែង​ជាងគេ​របស់​អាមេរិក ដែល​បច្ចុប្បន្ន​លោក​មាន​វ័យ​៩៤​ឆ្នាំ​ហើយ​នោះ បាន​ចំណាយ​ពេលវេលា​យ៉ាង​សាមញ្ញ​បំផុត​រស់នៅ​ក្នុងផ្ទះ​របស់លោក​។ លោក​Carter​កំពុង​រស់នៅ​ក្នុងផ្ទះ​កសិដ្ឋាន​ដែលោ​កបាន​សាងសង់​ក្នុង​ឆ្នាំ​១៩៦១​។ 

​ផ្ទះ​នោះ​ស្ថិតនៅ​តំបន់​ជនបទ​Plains ស្ថិតក្នុង​រដ្ឋ​Georgia​សហរដ្ឋអាមេរិក ដែលមាន​បន្ទប់​គេង​ពីរ​និង​មានតម្លៃ​ត្រឹមតែ​១៦៧,០០០​ដុល្លារ​ប៉ុណ្ណោះ​។ វា​មាន​តម្លៃថោក​ជាង​ផ្ទះ​តម្លៃ​មធ្យម​នៅ​ទីនោះ​ទៅទៀត ដែល​ថ្លៃ​រហូតដល់​១៧៥,៣០០​ដុល្លារ​ឯណោះ​។ ក្រៅពី​រស់នៅ​ក្នុងផ្ទះ​ដ៏​សាមញ្ញ​ហើយ លោក​Carter​ក៏​រស់នៅក្នុង​ជីវភាព​ធម្មតា​និង​សន្សំសំចៃ ហើយ​ទិញ​សម្ភារៈប្រើប្រាស់​ដូចជា​សម្លៀកបំពាក់​ជាដើម ក្នុង​ហាង​ធម្មតាៗ​ប៉ុណ្ណោះ​៕

 ពាក្យគន្លឹះ  ជីវិតលោក​JimmyCarter

ព័ត៌មានផ្សេងទៀត