ស្លាប់​១៤​​នាក់​​របួសធ្ងន់​ស្រាល​​៤៣​នាក់​​ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​កាលពី​ថ្ងៃទី​១៣​មេសា​

14-04-2019 9:09 am 841
រូបភាព​គ្រោះថ្នាក់​ចរាចរណ៍​​កន្លងមក

​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​នា​ថ្ងៃទី​១៣​មេសា​ម្សិលមិញ មាន​ចំនួន​២៤​លើក​។ ក្នុងនោះ​បណ្ដាលឲ្យ​ខូចខាត​ម៉ូតូ​២០​គ្រឿង រថយន្ដ​តូច​១៩​គ្រឿង និង​រថយន្ដ​ធំ​២​គ្រឿង​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ក៏​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​១៤​នាក់ របួសស្រាល​៧​នាក់ និង​របួសធ្ងន់​៣៦​នាក់​ផងដែរ​។ ចំណែក​មូលហេតុ​បណ្ដាលឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​មាន ល្បឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្ដាំ ប្រជែង បត់​គ្រោះថ្នាក់ និង​កត្ដា​យានយន្ដ​៕

 ពាក្យគន្លឹះ  គ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានផ្សេងទៀត