មានរឿង​មួយ​​ដែល​Messi​​មិនអាច​ប្រៀប​​នឹង​វីរបុរស​​បាល់ទាត់​​អា​ហ្សង់​ទីន​​Maradona

13-04-2019 10:58 am 778
​Lionel Messi​(ឆ្វេង)Maradona​

​អ្នកគាំទ្រ​បាល់ទាត់​ជាច្រើន​នា​ពេលបច្ចុប្បន្ន នឹងមាន​ចម្លើយ​តែមួយគត់​នៅពេល​គេ​សួរ​សំណួរ​ដ៏​ពេញនិយម​មួយ​ថា តើ​នរណា​ជា​កីឡាករ​បាល់ទាត់​ដែល​អស្ចារ្យ​បំផុត​? ចម្លើយ​ពួកគេ​នឹង​ឆ្លើយថា​Lionel Messi​។ ខ្សែបម្រើ​ក្លឹប​Barcelona​និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្សង់​ទីន​រូបនេះ បាន​ខិតខំ​ប្រឹងប្រែង​តាំងពី​ថ្ងៃ​ដំបូង​របស់គាត់​នៅ​ទឹកដី​Camp Nou ហើយ​បច្ចុប្បន្ន​រូបគេ​គឺជា​កីឡាករ​ដែលមាន​គ្រឿង​ឥស្សរិយយស​ច្រើន​បំផុត​។ 

Messi​ឈ្នះ​ពាន​Ballon D’Or​ចំនួន​៥ ពានរង្វាន់​La Liga៩ ពានរង្វាន់​ក្របខណ្ឌ​Champions League៤ និង​សមិទ្ធផល​ជាច្រើន​ទៀត​រាប់មិនអស់ ដែល​ធ្វើឲ្យ​គេ​ក្លាយជា​កីឡាករដ៏​អស្ចា​រ្យ​មួយរូប​ក្នុង​ពិភព​បាល់ទាត់​។ ប៉ុន្ដែ​លោក​Hector Enrique​ដែលជា​មិត្ដ​រូម​ក្រុម​របស់​Diego Maradona​ក្នុង​ឆ្នាំ​១៩៨៦ ដែល​បាន​ជួយ​ឲ្យ​អា​ហ្សង់​ទីន​ឈ្នះ​ពាន​World Cup​នោះ ត្រូវបាន​គេ​សួរ​សំណួរ​មួយ​ថា តើ​Messi​ល្អ​ជាង​Maradona​ទេ​? Enrique​ឆ្លើយ​យ៉ាងខ្លី​ថា​តារាបាល់ទាត់​វ័យ​៣១​ឆ្នាំ​រូបនេះ មិនអាច​ឈានដល់​កម្រិត​Maradona​បានឡើយ ដោយសារតែ​រូបគេ​មិន​ជោគជ័យ​ជាមួយ​ក្រុម​ជម្រើសជាតិ​។ 

​ឆ្លើយ​ក្នុង​បទសម្ភាសន៍​ថ្មីៗ​នេះ​Enrique​បន្ថែមថា Messi​ពិតជា​មានសំណាង​មិនល្អ​ទេ​ជាមួយ​មិត្ដ​រួម​ក្រុម​ជម្រើសជាតិ គេ​តែងតែ​ជួប​រឿង​លំបាក​។ ដូច្នេះ​លោក​សង្ឃឹម​World Cup​លើក​ក្រោយ​គេ​នឹង​អាចមាន​សំណាងល្អ ប៉ុន្ដែ​បច្ចុប្បន្ន​គេ​នៅ​មិនទាន់​ដល់​កម្រិត​Maradona​ឡើយ​។ 

​សូមបញ្ជាក់ថា តាំងពី​ចាប់​អាជីព​បាល់ទាត់​Lionel Messi​រកបាន​៦០០​គ្រាប់​ហើយ ទាំង​ការប្រកួត​ក្នុង​ក្លឹប​អាជីប​និង​ក្រុម​ជម្រើសជាតិ​។ ដោយឡែក​Maradona​រក​បានតែ​៥០០​គ្រាប់​ប៉ុណ្ណោះ​ក្នុង​អាជីព​បាល់ទាត់​របស់លោក​។ តែ​អ្វីដែល​Maradona​អស្ចារ្យ​ជាង​Messi គឺ​ការជួយ​ឲ្យ​អា​ហ្សង់​ទីន​ឈ្នះ​ពាន​World Cup៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់Messi​Maradona

ព័ត៌មានផ្សេងទៀត