ព្រោះ​មូលហេតុ​មួយ​​ធ្វើឲ្យ​នេ​ប៉ាល់​​សម្រេច​បិទ​លែង​ឲ្យ​លេង​PUBG

13-04-2019 10:50 am 1499
រូបភាពនៅក្នុង​ហ្គេម​PUBG

តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​នេ​ប៉ាល់​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​បានឲ្យដឹងថា នេ​ប៉ាល់​សម្រេច​ហាមឃាត់​មិនឲ្យ​លេង​ហ្គេម​PUBG​ទៀត​ទេ​។ PUBG​ជា​ហ្គេម​ល្បីល្បាញ​បំផុត​មួយ​ក្នុង​ពិភពលោក ហើយក៏​មាន​មនុស្ស​ជាច្រើន​ចូលចិត្ដ​លេង​ផងដែរ​។ ប៉ុន្ដែ​អាជ្ញាធរ​ទូរគមនាគមន៍​នេ​ប៉ាល់​បានចេញ​សារាចរ​ណែនាំ​មួយ ទៅដល់​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ី​ន​ធឺ​ណេត​ទាំងអស់កាល​ពីថ្ងៃ​ព្រហស្បតិ៍ ដើម្បីឲ្យ​បិទ​ហ្គេម​PUBG​ចោល​តែម្ដង ក្រោម​ការណែនាំ​របស់​តុលាការ​Kathmandu​។​

​ចំពោះ​មូលហេតុ​ចម្បង​នៃ​ការហាមឃាត់​នេះ ដោយសារតែ​ប៉ះពាល់​ខ្លាំង​ដល់​ក្មេងៗ​។ មាន​ការរិះគន់​យ៉ាងច្រើន​ពី​ឪពុកម្ដាយ​ក្មេងៗ អង្គការ សាលារៀន លើកឡើង​ពី​ផលប៉ះពាល់​ផ្លូវចិត្ដ​ទៅ​លើក្មេង​ជំទង់​និង​សិស្សសាលា​។ អាណាព្យាបាល​សិស្ស​និង​អ្នក​អប់រំ​ជាច្រើន​និយាយថា ហ្គេម​នេះ​ជំរុញឲ្យមាន​អំពើ​ហិង្សានិង​រំខាន​ដល់​ការសិក្សា​របស់​សិស្ស​៕

ព័ត៌មានផ្សេងទៀត