​សមត្ថកិច្ច​​ចាប់​ផាកពិន័យ​​យានយន្ត​ជាង​៤០០​គ្រឿង​​បើកបរ​មិន​គោរព​ច្បាប់​​

13-04-2019 10:31 am 707


​យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស សម្រាប់​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​ចរាចរណ៍ បាន​ត្រួតពិនិត្យ​យានយន្ដ​ចំនួន​២,១៥២​គ្រឿង រកឃើញ​ល្មើសច្បាប់​៤៥២​គ្រឿង (​ម៉ូតូ​៧៧%) អប់រំ​១៦៨​គ្រឿង និង​ផាកពិន័យ​៤៥២​គ្រឿង​។ នេះ​បើតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​រ​បាល​ចរាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​បញ្ជាក់ថា សម្រាប់​លទ្ធផល នៃ​ការត្រួតពិនិត្យ​រយៈពេល​១២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩​នេះ នគរបាល​បាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន​៥១,៣៧៧​គ្រឿង រកឃើញ​យានយន្ត​ល្មើស​១០,៩៤៣​គ្រឿង (​ម៉ូតូ​៧៧%) ក្នុងនោះ​អប់រំ​៣,៨៦៣​គ្រឿង និង​ផាកពិន័យ​៧,០៨០​គ្រឿង​៕

ព័ត៌មានផ្សេងទៀត