លោកនាយក​រដ្ឋមន្ត្រី​​ថ្វាយព្រះពរព្រះមហាក្សត្រ​ឱកាសបុណ្យចូលឆ្នាំថ្មី

13-04-2019 10:09 am 405

​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្វាយ​នូវ​សារលិខិត​ថ្វាយព្រះព​រ ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​តាមរយៈ សារលិខិត ប្រមុខ​រដ្ឋាភិបាល និង​ភរិយា សូម​ថ្វាយព្រះពរ​ព្រះករុណា ប្រកបដោយ​ព្រះរាជសុខភាព​ល្អ​ពេញបរិបូរណ៍ ព្រះ​ព​លានុភាព​មាំមួន​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា​វាងវៃ ព្រះ​ទីឃាយុ​យឺនយូរ ជាង​រយ​ព្រះវស្សា ដើម្បី​ស្ដេច​ទ្រង់​គង់ ប្រថាប់​ជា​ម្លប់​ត្រជាក់ត្រជុំ​សម្រាប់​ប្រជាពលរដ្ឋ ជា​កូន ជា​ចៅ ចៅទួត​របស់​ព្រះអង្គ ជ្រកកោន​ប្រកបដោយ ក្តី​សុខក្សេមក្សាន្ត​ជានិច្ច​និរន្តរ៍ ត​រៀង​ទៅ​។​

​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី សូម​សម្តែង​ថ្វាយ​នូវ សមានចិត្ត​គោរព​កោតស្ញប់ស្ញែង​ជា​អតិបរមា ចំពោះ​ព្រះរាជតម្រិះ ព្រះរាជ​វីរ​គំរូ​ពិសេស​ឆ្នើម របស់​ព្រះករុណា ជា​អម្ចាស់​ជីវិត​លើ​ត្បូង ដែល​ជានិច្ចកាល​ព្រះអង្គ​តែង​បំពេញ​ព្រះរាជ​បូ​ជ​និយ​កិច្ចប្រកប​ដោយ ព្រះ​ទសពិធ​​រាជ​ធម៌​ព្រះព្រហ្ម​វិហារធម៌ និង​ព្រះ​លំ​អាន​មនុស្សធម៌​ដ៏​ខ្ជាប់​ខ្លួន​ដើម្បី​ចំរើន​សេចក្តីសុខ​ដល់​សង្គមជាតិ សាសនា កាន់តែ​ថ្កុំថ្កើង​សុខដុមរមនា​ជា​ភិយ្យោ ភាព​ត្រចះត្រចង់​ទេ​ថែម​ទៀត​។​

​ជាថ្មី​ម្តងទៀត ប្រមុខ​រដ្ឋាភិបាល និង​ភរិយា សូម​លំឱនកាយវាចា​ចិត្ត​សម្បង​សង្រឹ​ងដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក ពិសេស​ទេវតា​រក្សា​ឆ្នាំ​ថ្មី ឆ្នាំ​កុរ ឯ​កស័ក ព្រះនាម ទុ​ង្សា​ទេវី សូម​អភិបាល​ជ្រោះ​ព្រំ ព្រះ​ពរជ័យ​ថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​ស្ដេច​ទ្រង់​ព្រះ​ប្រកបដោយ​ព្រះ​ពុទ្ធពរ ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូម​ព្រះករុណា ជា​អម្ចាស់​ជីវិត​លើ​ត្បូង ជាទី​គោរព​សក្ការៈ ទ្រង់​ប្រោស​ព្រះរាជ​មេត្តា​ទទួល​នូវ អភិវន្ទន​កិច្ច និង​កតញ្ញ​កតវេទិ​តាធម៌​ដ៏​ខ្ពង់ខ្ពស់​បំផុត អំពី​ទូលព្រះបង្គំជាខ្ញុំ និង​ភរិយា​៕

ព័ត៌មានផ្សេងទៀត