ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ នឹង​ដាក់​ឱ្យ​ដំណើរការ​ថ្ងៃទី​២២ ខែ​មេសា​ខាង​មុខ​

13-04-2019 9:21 am 839

​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ឬ​ហៅ​ស្ពាន​មិត្តភាព ស្ទឹង​បត់​-​បាន​ណង​អៀង នឹង​ដាក់​ឱ្យ​ដំណើរការ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ខាងមុខនេះ ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ។​

​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ត្រូវបាន​សាងសង់​ឡើង​ក្រោម​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ថៃ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៩២៨.១០០.៦៨១​បាត ស្មើ​នឹង​ប្រមាណ ២៦,៤២ លាន​ដុល្លារ​អាមេរិក អនុវត្ត​ការសាងសង់​ដោយ​កងវិស្វកម្ម​ថៃ និង​ចាប់ផ្តើម​កសាង​នៅ​អំឡុង​ខែ​សីហា ឆ្នាំ​២០១៧ ។​

​ស្ពាន​ដែល​មាន​ប្រវែង​៦២០​ម៉ែត្រ និង​ទទឹង​១៧​ម៉ែត្រ​នេះ នឹង​ក្លាយជា​ច្រក​ព្រំដែន​ថ្មី​មួយ ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការសម្រួល​ចរាចរណ៍​របស់​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​រវាង​កម្ពុជា និង​ថៃ និង​ជួយ​កាត់បន្ថយ​ការកកស្ទះ នៅ​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត​នា​ពេលបច្ចុប្បន្ន ៕

ព័ត៌មានផ្សេងទៀត