វិធី​ដាំ​ជី​ពង​ទា​កូន​នៅ​ក្នុង​ផើង​

12-04-2019 11:51 am 588

​ជី​ពង​ទា​កូន ឬ​គេ​ហៅថា ជី​ម​ហោ ។ ជី​នេះ ពេល​ដាំ​រយៈពេល​១​ខែ យើង​អាច​ប្រមូល​ផល​បាន និង​អាច​ប្រមូល​ផល​បាន​៥​លើក ទើប​ដាំ​សារជាថ្មី​ឡើងវិញ ។ 

​ការរៀបចំ ៖
- ផើង​ដំណាំ​
- ដី​មាន​ជីជាតិ​
- ជី​អាចម៍មាន់​
- គ្រាប់ពូជ​ជី​ពង​ទា​កូន​
- យក​ចំបើង​កាត់​ខ្លីៗ 

​ការដាំដុះ ៖
- យក​ផើង​ដំណាំ លាង​សម្អាត និង​ហាលថ្ងៃ​ឱ្យ​ស្ងួត​
- យក​ដី​ចាក់​ចូល​ក្នុង​ផើង​ដំណាំ​
- យក​ជី​អាចម៍​មាន់ ទ្រាប់​បាត​មួយ​ជាន់ រួច​លុប​ដី​នៅ​ស្រទាប់​លើ​
- យក​គ្រាប់​ពូជ រោយ​តាម​ចង្អូរ​ក្នុង​ផើង​
- យក​ចំបើង​កាត់​ខ្លីៗ រួច​រោយ​នៅក្នុង​ផើង​ដំណាំ 
- ស្រោច​ទឹក​ឱ្យ​ជោគ​មួយថ្ងៃ​២​ដង នៅ​រដូវប្រាំង​

​ការថែទាំ ៖
- នៅពេល​ជី​ដុះ​ហើយ ត្រូវ​រម្លស់​កូន​ចេញ​ខ្លះ ដើម្បី​កុំឱ្យ​ដុះ​ញឹក​ពេក​
- ក្រៅពី​ដក​រម្លស់​កូន ត្រូវ​ដកស្មៅ ដែល​ដុះ​ក្នុង​ផើង​ដំណាំ​
- នៅពេល​ជី​កំពុង​លូតលាស់ ត្រូវ​ស្រោច​ជី​ទឹក​បំប៉ន ដោយ​ស្រោច​ក្នុង​រយៈពេល​២​ថ្ងៃ​ម្តង 

​ការប្រមូល​ផល ៖
- ក្រោយ​ដាំ​បាន​រយៈពេល​១​ខែ យើង​អាច​ប្រមូល​ផល​បាន​ហើយ ដោយ​ទុក​ដើម​កន្លះ​តឹក​ពី​គល់​
- ក្រោយ​ប្រមូល​ផល ត្រូវ​បន្ត​ស្រោច​ទឹក ដើម្បី​ឱ្យ​ជី​លូតលាស់​បន្ត​
- ស្រោច​ជី​ទឹក ២​ថ្ងៃ​ម្តង រហូតដល់​លូតលាស់​បាន​កម្ពស់​២​តឹក យើង​អាច​ប្រមូល​ផល​ម្តង ទៅ​៥​ដង​ទៀត ទើប​ចោល និង​ធ្វើ​ដី​ដាំ​ឡើងវិញ ៕

ព័ត៌មានផ្សេងទៀត