ការប្រគំ​តន្ត្រី​រាត្រី​វគ្គ​ផ្តាច់ព្រ័ត្រ​ស្រា​បៀរ​អាន់​ឆ័រ​ចូលរួម​ទស្សនា​យ៉ាងភ្លូ​ក​ទឹកភ្លូ​កដី​នៅ​ក្រុង​បាត់ដំបង​

12-04-2019 9:52 am 647

ការប្រគំ​តន្ត្រី​យក្ស​នៃ​ការប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រ​លើកទី​២ បាន​កក្រើក​ទីនេះ ដោយសារតែ​មាន​ការចូល​រួម​ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​បាត់ដំបង​ក្រោយពី​ពិធី​ប្រកាស​ក្រុម​ជើង​ឯកនៃ​ការប្រកួត​ផ្នែក​នារី​តែម្តង​។

​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ដែល​មកពី​ស្រុក​ផ្សេងៗ​នៅក្នុង​ខេត្ត​បាត់ដំបង​បាន​នាំគ្នា​មក​ចូលរួម​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​អាន់​ឆ័រ​ជា​លក្ខណៈ​គ្រួសារ  និង​មិត្ត​ភ័ក្តិ​នៅ​ផ្តុំគ្នា​រង់ចាំ​ទស្សនា​កម្មវិធី​នេះ ដោយ​អ្នកខ្លះ​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័​រដែល​បាន​ទិញ​ពី​ស្តង់​ស្រា​បៀរ​អាន់​ឆ័​រដែ​លលក់​ក្នុង​តម្លៃ ប្រូ​ម៉ូ​សិន​ពិសេស រី​ឯ​អ្នកខ្លះ​ទៀត​ជជែក​គ្នា​លេង​យ៉ាង​សប្បាយរីករាយ​។​

​កម្មវិធី​ពិសេស​នេះ​បាន​ចាប់ផ្តើម​ចាប់ពី​ម៉ោង ៨ យប់​តទៅ​ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ទំព័រ​ហ្វេ​សប៊ុក​របស់​ស្រាបៀ​រអាន់​ឆ័​រ​។ ការប្រគំ​តន្ត្រី​នេះ​មាន​ការចូលរួម​សម្តែង​ដោយ​តារា​ចម្រៀង​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​តារាចំរៀង​កំពុង​និយម​ជាច្រើនរូប​ទៀត​ដូចជា​លោក ឆន សុវណ្ណ​រាជ អ្នក នាង​ពេជ្រ សោភា កញ្ញា វី ឌី​ណែ​ត  កញ្ញា​ទេព បូ​ព្រឹក្ស លោក នី​កូ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខ​ស្រី​នាង លោក ហ្សូ​ណូ កញ្ញា សួស វី​សា លោក នី រតនា  លោក​ស្តេប ជី​ដេ​តូ​តូ (DJ Toto) និង​តារា​ជាច្រើន​រូប​ទៀត​។​

​តារា​ជាច្រើន​រូប​ទៀត​ដែល​បាន​ច្រៀង​បទ​មនោសញ្ចេតនា​ផង និង​បទ​ញ៉ាក់​ជាច្រើន​បទ ដែល​បាន​ធ្វើឲ្យ​អ្នកចូលរួម មាន​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង ជាពិសេស​រាំ​កម្សាន្ត ច្រៀង​តាម និង​ស្រែក​ហ៊ោ​គ្រប់គ្នា ពេញ​មុខ​ឆាក​តន្ត្រី យ៉ាង​កក្រើក​ខេត្ត​សៀមរាប នា​ត្រី​កាលនោះ​។

​កម្មវិធី​ប្រគំ​តន្ត្រី​នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​មួយ​ខេត្ត​ទៀត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​៖ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៦ ខែ​មេសា​។​

​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ​សូម​ចូល​មើល​ទំព័​រហេ្វ​សបុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័រ​៖ https://www.facebook.com/AnchorBeerKH/ ។​

ពិសា​ដោយ​ការទទួលខុសត្រូវ​៕

 ពាក្យគន្លឹះ  Angchor

ព័ត៌មានផ្សេងទៀត