​ស្លាប់​៦​នាក់​​និង​របួស​ជិត​២០​នាក់​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ថ្ងៃទី​១១​មេសា​​

12-04-2019 9:37 am 800

​ស្លាប់​៦​នាក់​, របួសស្រាល​១០​នាក់ និង​របួសធ្ងន់​៩​នាក់ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១០​លើក នៅ​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈនៃ​អគ្គស្នងការដ្ឋា​ននគរបាលជាតិ​។ នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បណ្ដាលឲ្យ​ខូតខាត​ម៉ូតូ​១៤​គ្រឿង​, រថយន្ត​តូច​៥​គ្រឿង និង​រថយន្ដ​ធំ​១​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្បឿន​, មិន​គោរព​សិទ្ធ​, មិន​ប្រកាន់​ស្ដាំ​, និង​ប្រជែង​ជាដើម​។​

​សូមបញ្ជាក់ថា រយៈពេល​១១​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៩​នេះ មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១៣៤​លើក​, បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​៧៣​នាក់ របួសធ្ងន់​១៣៤ នាក់ និង​របួសស្រាល​៥៤​នាក់​៕

 ពាក្យគន្លឹះ  គ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានផ្សេងទៀត