ក្រុម​បាល់ទះ​នារី​សហរដ្ឋអាមេរិក​ឈ្នះ​ជើង​ឯ​កបាល់​ការប្រកួត​ទះ​ឆ្នេរ​ខ្សាច់​ស្រា​បៀ​អាន់​ឆ័​រ​លើកទី​២​នៅ​ខេត្ត​បាត់ដំបង​

11-04-2019 3:25 pm 629

ក្រុម​បាល់ទះ​នារី​មកពី​សហរដ្ឋអាមេរិក​ដណ្តើម​មេដាយមាស​នៃ​ព្រឹត្តិការណ៍​ការប្រកួត​បាល់​ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រ​លើកទី​២​ផ្នែក​នារី​នៅ​ខេត្ត​បាត់ដំបង បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម​បាល់ទះ​នារី​មកពី​ប្រទេស​ក្រិច​ដោយ​លទ្ធផល​២​សិ​តទល់​០​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ល្ងាច​ថ្ងៃ​ទី ៧ ខែ​មេសា ឆ្នាំ​២០១៩ នៅ​បរិវេណ​វាល​បែក​ចាន ទី​រួម​ខេត្ត​បាត់ដំបង​។​

​ក្នុង​ឱកាស​ពិធី​ប្រគល់​រង្វាន់​ជូន​ក្រុម​ជយលាភី​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោក ស សុខា រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​ទី​១​នៃ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា លោក ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង លោក Chris Liu នាយក​ផ្នែក​បច្ចេកទេស សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) លោក Moon Yoo នាយក​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័រ អ្នកនាង Justina Vincent នាយក​ម៉ាក​សញ្ញា​ស្រា​បៀរ​អាន់​ឆ័រ និង​លោក ហ៊ុយ វុទ្ធី នាយក​ទំនាក់ទំនង​កិច្ចការ​សហគ្រាស​។​

​ក្រុម​ជើងឯក​បាន​ទៅលើ​ក្រុម​សហរដ្ឋអាមេរិក​ឈ្នះ​មេដាយមាស និង​ប្រាក់រង្វាន់​១០០០​ដុល្លារ ក្រុម​ជើងឯក​រង​បាន​ទៅ​លើ​ក្រុម​ប្រទេស​ក្រិច​ទទួលបាន​មេដាយប្រាក់ និង​ប្រាក់រង្វាន់​៧០០​ដុល្លារ និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ក្រុម​ប្រទេស​ជប៉ុន​បាន​ត្រឹម​មេដាយ​សំរឹទ្ធ និង​ប្រាក់រង្វាន់​៥០០  ដុល្លារ​។ ក្រុម​ទទួល​ជ័យលាភី​ទាំងបី​ក្រុម​នេះ​មាន​សិទ្ធិ​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្រប​ខណ្ឌ FIVB World Tour  ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​២០២០  ប្រទេស​ជប៉ុន ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក​។​

​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ សូម​ចូល​មើល​ទំព័​រហេ្វ​សបុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័រ​៖ https://www.facebook.com/AnchorBeerKH/​។
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

 

 ពាក្យគន្លឹះ  Angchor

ព័ត៌មានផ្សេងទៀត