​ថៃហាម​​​​​​បង្ហោះ​​សារ​​​ពី​គ្រឿង​​​ស្រវឹង​​​​និងរូប​អាស​អាភាស​លើ​​បណ្ដាញ​​សង្គម​​​នា​ថ្ងៃ​ចូលឆ្នាំ​

11-04-2019 1:32 pm 644
រូបភាព​​មិនសមរម្យ​​ដែលធ្លាប់​បង្ហោះ​​ពេល​ចូលឆ្នាំ​កន្លងមក

​ប៉ូលិស​ថៃ​កាលពី​ថ្ងៃទី​១០​មេសា​បានចេញ​ការព្រមាន​មួយ មិនឲ្យ​បង្ហោះ​សារពាក់​ព័ន្ធនឹង​ការប្រើប្រាស់​គ្រឿង​ស្រវឹង រូបភាព​អ​ក្រា​ត​កាយ និង​សកម្មភាព​ឃោ​ឃៅ​នានា នៅលើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ឡើយ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ​។ តាម​របាយការណ៍​បានឲ្យដឹងថា ប៉ូលិស​ចាត់ទុក​សកម្ម​ភាព​ទាំងនេះ​អាច​បង្ក​ជា​រឿង​មិនល្អ ដូច្នេះ​អ្នក​ដែល​ល្មើស​នឹង​បទបញ្ជា​ត្រូវ​ពិន័យ​ជា​ប្រាក់​និង​ដាក់ពន្ធនាគារ ហើយ​បើ​ធ្ងន់ធ្ងរ​ត្រូវ​ជាប់ទោស​ទាំងពីរ​។ 

​អ្នកនាំពាក្យ​នាយកដ្ឋាន​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​បាន​និយាយថា ដោយសារតែ​ឃើញ​មាន​រូបថត​មិន​សមរម្យ​បង្ហោះ​នៅលើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ដូច្នេះ​នៅ​ឆ្នាំនេះ​បើ​មាន​អ្នក​ចែកចាយ​រូបភាព​ទាំងនោះ​ទៀត ពួកគេ​នឹងត្រូវ​ទទួលទោស​តាមច្បាប់​។ ចំណែក​អ្នក​បង្ហោះ​សារ​អូសទាញ​ឲ្យប្រើ​គ្រឿង​ស្រវឹង សារ​មាន​ឥរិយាបថ​មិន​សមរម្យ​ក៏ត្រូវ​ទទួលទោស​ដូចគ្នា​។ សូមបញ្ជាក់ថា ប្រទេស​ថៃ​នឹង​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំថ្មី​ពី​ថ្ងៃទី​១៣​ដល់​១៥​មេសា​នេះ​៕

 ពាក្យគន្លឹះ  ថៃថ្ងៃចូលឆ្នាំ

ព័ត៌មានផ្សេងទៀត