លោក​គីម ជុង​អ៊ុន​ថា​​កូរ៉េខាងជើង​​មិន​ដួលរលំ​​ដោយសារ​​ទណ្ឌកម្ម​​អន្ដរជាតិ​​ឡើយ​

11-04-2019 1:04 pm 334
មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​សង្កត់ធ្ងន់ថា ប្រទេស​របស់លោក​នឹង​ទប់ទល់​ជាមួយ​ការដាក់ទណ្ឌកម្ម​ដែល​ដឹកនាំ​ដោយ​អាមេរិក ប៉ុន្ដែ​លោក​មិនបាន​និយាយ​ពី​ការប្រើ​យោធា​បង្កហេតុ​ទេ​។ កាសែត​រដ្ឋ​កូរ៉េខាងជើង​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​១១​មេសា​នេះ​ថា លោក​គីម​លើកឡើង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាលរ​បស់​បក្ស​កាលពី​ថ្ងៃ​ពុធ​។ នៅក្នុង​កិច្ចប្រជុំ​លោក​គីម​បាន​និយាយថា កូរ៉េខាងជើង​ត្រូវតែ​វាយប្រហារ​ប្រឆាំងនឹង​កម្លាំង​សត្រូវ ដែល​គិត​ខុស​ចង់​ព្យាយាម​នាំឲ្យ​កូរ៉េខាងជើង​ដួលរលំ​តាម​រយៈការ​ដាក់ទណ្ឌកម្ម​។ 

​តែ​យ៉ាងណាមិញ​លោក​មិន​បានលើកឡើង​ពី​ការប្រកួតប្រជែង​ផ្នែក​យោធា​មួយ​អាមេរិក​ទេ​។ ក្រៅពីនេះ​លោក​គីម​បាន​ជំរុញ​ឲ្យ​ពឹងផ្អែ​កលើ​ខ្លួនឯង ក្នុង​ការកសាង​សេដ្ឋកិច្ច​ប្រទេសជាតិ​ឡើងវិញ​។ ក្រុមអ្នកតាមដាន​ស្ថានការណ៍​បាន​លើកឡើងថា អ្វីដែល​លោក​គីម​បាន​និយាយ​គឺ​លោក​គ្មាន​ផ្លាស់ប្ដូរ ផែនការ​ផ្អាក​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​នោះទេ​៕

ព័ត៌មានផ្សេងទៀត