លោក​ផៃ ស៊ី​ផាន​៖​​សេចក្តីព្រាងច្បាប់​​ដាក់ទណ្ឌកម្ម​​មន្ត្រី​កម្ពុជា​ នឹង​ទើរ​​ត្រឹម​រដ្ឋបាល​​លោក​ត្រាំ​​

11-04-2019 11:39 am 1896
លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា

​សេចក្ដីស្នើច្បាប់​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា ដែល​អាមេរិក​ហៅថា បាន​ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដែលមាន​ខ្លឹមសារ​សំខាន់​ពីរ​ធំៗ គឺ​ទីមួយ បិទ​ទិដ្ឋាការ ដោយ​មិនឱ្យ​មន្ត្រី និង អ្នកពាក់ព័ន្ធ​ទាំងនោះ ចូល​ទឹកដី​អាមេរិក និង​ទី​ពីរ បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​មន្ត្រី និង​អ្នកពាក់ព័ន្ធ​ទាំងនោះ ត្រូវ​គណៈកម្មាធិការ​កិច្ចការបរទេស នៃ​សភា​អាមេរិក បាន​បោះឆ្នោត​សម្រេច​បញ្ជូន​សេចក្តីព្រាងច្បាប់​នេះ ទៅ​រដ្ឋសភាជាតិ ដើម្បី​អនុម័ត​ហើយ កាលពី​ថ្ងៃទី 0៩ មេសា​។​

​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន សោកស្តាយ​ចំពោះ​បុគ្គល​អ្នកនយោបាយ នៅក្នុង​សភា​អ​ាមេរិក​មួយចំនួន ដែល​តែង​តែ​យាយី​កម្ពុជា យក​កម្ពុជា​ធ្វើជា​ឈ្នាន់ នៃ​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន និង​ជា​ការបង្ហាញ​នូវ​ភាពកំសាក ដែល​មិន​ហ៊ាន​តទល់​ជាមួយ​ចិន​។ តែ​យ៉ាងណា​លោក​ផៃ ស៊ី​ផាន មាន​សុទិដ្ឋិនិយម​ថា ច្បាប់​នេះ នឹង​មិនអាច​ឆ្លង​ផុត អង្គនីតិប្រតិបត្តិ នៃ​រដ្ឋបាល​លោក​ត្រាំ​នោះទេ​។ ដូច្នេះ កម្ពុជា​មិនមាន​ការបារម្ភ​ឡើយ ...

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​ផៃ ស៊ី​ផាន តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ក្នុង​នាទី​ហេតុការណ៍​សំខាន់ ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត