ក្រុមហ៊ុន​Smart​ដាក់ទុន​វិនិយោគ​ជាង​$១,៤​ពាន់​លាន ក្នុង​រយៈពេល​១០​ឆ្នាំ​

11-04-2019 9:21 am 733

​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​ប្រាប់ថា ក្រុមហ៊ុន Smart Axiata បាន​វិនិយោគ​ប្រមាណ​ជាង ១,៤​ពាន់​លាន​ដុល្លារ​អាមេរិក ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៨ ។ ក្រុមហ៊ុន​បាន​ផ្តល់​ការតភ្ជាប់​ឌីជីថល​រហូតដល់ ៩៨,៧% មាន​អ្នកប្រើប្រាស់ ៧,៥​លាន​នាក់ គ្រប់​ដណ្តប់​២៥​ខេត្ត​ក្រុង និង​ផ្តល់​ការងារ​ជាង​១​ពាន់​នាក់ ។​

​លោក​បញ្ជាក់ថា ក្រុមហ៊ុន Smart Axiata នឹង​បន្ត​វិនិយោគ​បន្ថែម មិន​ត្រឹមតែ​ក្នុង​វិស័យ​ទូរគមនាគមន៍​ទេ តែ ថែមទាំង​ពង្រីក​សកម្មភាព​ធុរកិច្ច​ផ្សេងទៀត ក្នុង​វិស័យ​ឌីជីថល ដើម្បី​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា ។​

​ការលើក​ឡើង​ទាំងនេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata និង​លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ៕

ព័ត៌មានផ្សេងទៀត