ការសិក្សា​៖​​ក្មេងប្រុស​​នៅ​អាមេរិក​​ម្នាក់​​ក្នុងចំណោម​១៣​នាក់​​រួមភេទ​​មុន​​អាយុ​១៣​ឆ្នាំ​

11-04-2019 8:27 am 1280
ករណីរួមភេទ​នៅវ័យក្មេង​ក៏ជំរុញឲ្យ​អ្នកជំនាញអំពាវនាវលើការថែទាំសុខភាព​បន្ដពូជផងដែរ

​ការសិក្សា​ស្រាវជ្រាវ​ប​ង្ហាញថា ភាគរយ​នៃ​ក្មេងប្រុស​ដែល​ចាប់ផ្ដើម​រួមភេទ​នៅ​វ័យក្មេង អាស្រ័យ​លើ​កត្ដា​មួយចំនួន​ដូចជា ទីតាំង​ដែល​ពួកគេ​រស់នៅ​និង​កម្រិត​នៃ​ការអប់រំ​របស់​ម្ដាយ​ជាដើម​។ ប៉ុន្ដែ​ក្នុងចំណោម​ក្មេងប្រុស​ទាំងនោះ មានតែ​ពាក់កណ្ដាល​ប៉ុណ្ណោះ​បាន​ពណ៌​នាពី​រឿងរ៉ាវ​គ្រា​ដំបូង​ដែល​ពួកគេ​ចង់បាន​។ 

​ការសិក្សា​ដែល​ចេញផ្សាយ​នៅលើ​ទស្សនាវដ្ដី​JAMA Pediatrics បាន​រកឃើញថា​ចន្លោះ​ពី​៣.៦​ភាគរយ​ដល់​៧.៦​ភាគរយ​នៃ​ក្មេងប្រុស​និង​បុរស​វ័យក្មេងៗ​នៅ​អាមេរិក អាច​និយាយបានថា​ប្រហែល​ម្នាក់​ក្នុងចំណោម​១៣​នាក់ បាន​រួមភេទ​លើកដំបូង​នៅមុន​អាយុ​១៣​ឆ្នាំ​។ ករណីនេះ​កំពុង​ធ្វើឲ្យ​ក្រុម​ស្រាវជ្រាវ​អំពាវនាវ​ឲ្យមាន​ការអប់រំ ការថែរក្សា និង​គាំទ្រ​ការអភិវឌ្ឍ​ផ្លូវភេទ​ក្មេងប្រុស ដើម្បី​សុខភាព​របស់​ពួកគេ​។ តាម​អ្នកជំនាញ​បានឲ្យដឹង​ដែរថា ការរក​ឃើញបែបនេះ​ប៉ះពាល់​យ៉ាងសំខាន់​ដល់​ការអប់រំ​ផ្លូវភេទ​និង​ការថែទាំ​សុខភាព​បន្ដ​ពូជ​និង​ផ្លូវភេទ​របស់​ពួកគេ​៕

 ពាក្យគន្លឹះ  ជិវិតអាមេរិករួមភេទ

ព័ត៌មានផ្សេងទៀត