សមត្ថកិច្ចថៃ បញ្ជូនពលករខ្មែរឆ្លងដែន ខុសច្បាប់១២នាក់ ត្រឡប់មកវិញនៅថ្ងៃនេះ

10-04-2019 9:03 pm 783

សមត្ថកិច្ចរបស់ប្រទេសថៃ បានបញ្ជូនពលករខ្មែរចំនួន១២ ដែលបានឆ្លងដែនដោយខុសច្បាប់ ត្រឡ​ប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ។ តាមទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៍ បានឲ្យដឹង ថា កម្លាំងនគរបាលប៉ុស្តិ៍ ច្រកទ្វារព្រំដែនអន្តរជាតិជាំ នៅថ្ងៃពុធនេះ បានទទួ​​លពលករខ្មែរឆ្លងដែនខុសច្បាប់៤នាក់ ពីភាគីថៃ ពីបទឆ្លងដែនខុសច្បាប់​ ទៅកាប់ឈើនៅប្រទេសថៃ ដែលចេញតាមច្រកតាស៊ឹម ​ខេត្តព្រះវិហារ។

ចំណែកកម្លាំងនគរបាលប៉ុស្តិ៍ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នៅថ្ងៃនេះក៏បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់៨នាក់ ពីភាគីថៃដែរ។ បន្ទាប់ពីទទួលពលករខ្មែរពីភាគីថៃរួចមក កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំ​ណែនាំ និងបានអនុ​ញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

ព័ត៌មានផ្សេងទៀត