គ្រូ​Juventus​​ថា​Ronaldo​​ជា​ពី​របួស​វិញ​ហើយ​​និង​អាច​ចូល​លេង​បាន​​នៅ​យប់​នេះ​

10-04-2019 9:43 am 605
រូបភាពCristiano Ronaldoពេលហ្វឹកហាត់

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​Cristiano Ronaldo បាន​ជាសះស្បើយ​ពី​របួស​ភ្លៅ​វិញ​ហើយ និង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជួយ​ក្រុម​សេះ​បង្កង់​Juventus តទល់​ជាមួយ​Ajax​នៅ​យប់​នេះ​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ជើង​ទីមួយ នៃ​ក្របខណ្ឌ​Champions League​។ Ronaldo​រងរបួស​ភ្លៅ​ក្នុង​ការប្រកួត​កាលពី​ថ្ងៃទី​២៥​មីនា ជា​ការជួយ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គាល់​ប្រកួត​ជម្រុះ​Euro 2020​។ ក្រោយពី​នោះ​រូបគេ​ក៏ត្រូវ​សម្រាក​ដើម្បី​ព្យាបាល​របួស ប៉ុន្ដែ​ពេលនេះ​ស្ថានភាព​របួស​បាន​ជាសះស្បើយ និង​មាន​កម្លាំង​គ្រប់គ្រាន់​អាច​វិល​ចូល​ទីលាន​វិញ​ហើយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​គ្រូបង្វឹក​Juventus​លោក​Massimiliano Allegri៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់Ronaldo

ព័ត៌មានផ្សេងទៀត