ពិតជា​រំភើប អ្នកជំនាញ​​រកឃើញ​​រូបមន្ដ​​ផលិត​ប្លា​ស្ទិក​​ដែលអា​ច​រលាយ​បានហើយ​

10-04-2019 8:14 am 1224
រូបភាពប្រៀបធៀបប្លាស្ទិកអាចរលាយ​ក្នុងពេលខ្លី​និងពេលវែង

​ផលិតផល​ប្លា​ស្ទិក​កំពុង​បង្កបញ្ហា​យ៉ាងធ្ងន់ធ្ង​រដល់​មនុស្ស សត្វ និង​ភពផែនដី​ទាំងមូល ដោយសារតែ​វា​មិន​ងាយ​នឹង​រលាយ​ឡើយ ទោះបី​កប់​ក្នុង​ដី​ក្នុង​ទឹក​រាប់សិប​ឆ្នាំ​ក៏ដោយ​។ អ្នកជំនាញ​នៅ​ទូទាំង​ពិភព​កំពុង​យក​ផលប៉ះពាល់​ដោយសារ​ប្លា​ស្ទិក ជា​រឿង​អាទិភាព​ត្រូវ​ដោះស្រាយ​។ អ្នកជំនាញ​បានឲ្យដឹងថា​រយៈពេល​ជា​មធ្យម​ក្នុង​ការរំលាយ​កែវ​ប្លា​ស្ទិក​គឺ​៥០​ឆ្នាំ បំពង់​ប្លា​ស្ទិក​២០០​ឆ្នាំ និង​ដប​ប្លា​ស្ទិក​ត្រូវ​ចំណាយពេ​លរហូត​ដល់​៤៥០​ឆ្នាំ​ឯណោះ​ទម្រាំ​វា​រលាយ​។ 

​ប៉ុន្ដែ​យ៉ាងណាមិញ​ដំណឹង​ដ៏​គួរឲ្យ​ត្រេកអរ​មួយ​បានកើតឡើង គឺ​វិស្វករ​គីមីវិទ្យា​ជនជាតិ​អ៊ីស្រាអែល​អ្នកស្រី​Sharon Barak បាន​រកឃើញ​រូបមន្ដ​ដែល​អាច​ផលិត​ប្លា​ស្ទិក​រលាយ​ក្នុងរយៈ​ពេលខ្លី​។ អ្នកស្រី​បាន​ចំណាយពេល​ពិសោធន៍​រាប់​ភ្លេច​ដង​ទម្រាំ​រកបាន​រូបមន្ដ​ត្រឹមត្រូវ ដែល​អាច​ផលិត​នូវ​ផលិតផល​ដូចគ្នា​នឹង​ប្លា​ស្ទិក ប៉ុន្ដែ​អាច​រលាយ​ទៅវិញ​ក្នុង​រយៈពេល​ដ៏​ខ្លី មិន​ថា​កប់​ក្នុង​ដី​ឬ​ក្នុង​ទឹក​ក៏ដោយ ហើយ​ថែមទាំង​មិន​បង្ក​ផលប៉ះពាល់​ដល់​ធម្មជាតិ​ទៀត​។ រូបរាង​របស់​វា​ដូចគ្នា​នឹង​ប្លា​ស្ទិក​បច្ចុប្បន្ន ប៉ុន្ដែ​អ្វីដែល​ខុសប្លែក​ទាំងស្រុង​គឺ​វា​អាច​រលាយ​ទៅវិញ​ក្នុង​រយៈពេល​ខ្លី​។ ដូច្នេះ​នៅ​ថ្ងៃ​អនាគត​សង្ឃឹម​នឹង​គ្មាន​ផលប៉ះពាល់​ដោយសារ​ផលិតផល​ប្លា​ស្ទិក​ទៀត​ទេ​៕

 ពាក្យគន្លឹះ  ពីនេះពីនោះប្លាស្ទិក

ព័ត៌មានផ្សេងទៀត