នៅ​ស៊ូដង់៖​កម្លាំង​សន្តិសុខ​បំបែក​ក្រុមបាតុករតែ​ទាហាន​ចេញ​ការពារ​

09-04-2019 4:50 pm 1616
  ស្តាប់
ស្តាប់ជាសំឡេង

​យោងទៅតាម​ការផ្សាយ​ផ្ទាល់ តាម​កញ្ចក់​ទូរទស្សន៍  Al-Hadath TV និង Al Jazeera បានបង្ហាញ​ពី​ការប៉ះទង្គិច​គ្នា រវាង​ក្រុមបាតុករ​និង​កងកម្លាំង​សន្តិសុខ នៅ​ខាង​ក្រៅរបង​ក្រសួង​ការពារជាតិ ស្ថិតនៅក្នុង​ទីក្រុង Khartoum​ប្រទេស​ស៊ូដង់​។ នៅ​ក្នុងនោះ គេ​បាន​លឺស្នូរ​គ្រាប់កាំភ្លើង​ផ្ទុះ នៅ​កន្លែង​មាន​ការតវ៉ា ខណៈ​ក្រុមបាតុករ នាំគ្នា​រត់​ដោយ​ឱនក្បាល​ចុះក្រោម​។ បើតាម​ក្រុម​សកម្មជន​និយាយថា កងកម្លាំង​សន្តិសុខ បាន​ព្យាយាម​បំបែកហ្វូង​បាតុករ​។ ក្រុម​សកម្មជន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍ ដែល​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ថា អំឡុងពេល​នោះ​មាន​ពួក​ទាហាន ដែល​ឈរ​យាមកាម​នៅ​ក្រសួង បាន​ព្យាយាម​ការពារ​ក្រុមបាតុករ និង​បើកទ្វារ​ឲ្យ​បាតុក​រចូល ដើម្បី​គេច​ពី​ការបង្ក្រាប​នោះ​ផងដែរ​។​

​ប្រជាជន​ស៊ូដង់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដោយបាន​ដង្ហែ​ក្បូន​តវ៉ា ទៅកាន់​ទីស្នាក់ការ​កណ្តា​ល​កងទ័ព​ជា​លើកដំបូង​។ ពួកគេ​ជំរុញ​កងទ័ព ឲ្យ​ងាកមក​គាំទ្រ​ប្រជាជន រួម​កម្លាំង​គ្នា​ប្រឆាំងនឹង​របប​ដឹកនាំ​របស់​រដ្ឋាភិបាល ដើម្បី​ទម្លាក់​លោក Omar al-Bashir  ដែល​កាន់តំណែង​៣០​ឆ្នាំ ឲ្យ​ចុះ​ចេញពី​តំណែង​។ 

​ការតវ៉ា​ដំបូង ផ្តើមចេញពី​ការមិន​សុខចិត្ត នឹង​ទំនិញ​ឡើងថ្លៃ ដែល​បង្ក​ការលំបាក​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ប្រជាជន​ទេ ប៉ុន្តែ​ការតវ៉ា​បាន​រីក​សាយភាយ​កាន់តែ​ធំ រហូត​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​Omar al-Bashir ចុះ​ចេញពី​តំណែង​តែម្តង​។ ក្រុមបាតុករ បាន​បន្ទោស​លើ​ការដឹកនាំ​របស់លោក​ប្រធានាធិបតី ដែល​ធ្វើឲ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ ទំនិញ រួមមាន​ប្រេង​និង​នំប៉័ង​ជាដើម​ឡើងថ្លៃ ធ្វើឲ្យប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ សេដ្ឋកិច្ច​ស៊ូដង់ មាន​ភាពរអាក់រអួល ចាប់តាំងពី​អាមេរិក​ដាក់​ពទ័​ណ្ឌកម្ម អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​។ ដាក់ទ័ណ្ឌកម្ម​ក្រោម​មូលហេតុ​ថា ទីក្រុង​Khartoum ចូលរួម​ឧបត្ថម​គាំទ្រ​ក្រុម​ភេរ​វករ​។​

​ពាក់ព័ន្ធ​នឹង​ការតវ៉ា​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Bishara Jumaa​បាន​និយាយថា មាន​ជន​ស៊ីវិល​១៥​នាក់​ស្លាប់ និង​សមាជិក​កងកម្លាំង​សន្តិសុខ​៤២​នាក់​របួស ហើយ​អ្នក​តវ៉ា​ចំនួន​២ ៤៩៦​នាក់​ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ការតវ៉ា​កន្លងមក នៅក្នុង​ទីក្រុង Khartoum៕

 ពាក្យគន្លឹះ  ស៊ូដង់

ព័ត៌មានផ្សេងទៀត