កម្ពុជា​ស្នើ​វៀតណាម​​បន្ថែម​ការផ្គត់ផ្គង់​​ថាមពល​អគ្គិសនី​​ដើម្បី​សម្រួល​​តម្រូវការ​​បច្ចុប្បន្ន​​

09-04-2019 9:50 am 1086
(រូបកណ្តាល) លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល

​លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ក្នុងជំនួប​ជាមួយ​លោក LE BIEN CUONG ទីប្រឹក្សា​ពាណិជ្ជកម្ម ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បានស្នើ​ភាគី​វៀតណាម ឲ្យ​បន្ថែម​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ចំនួន​៥០​មេហ្គា​វ៉ាត់​បន្ថែមទៀតតាម​ច្រកចូវ​ដុក ដើម្បី​ជួយ​សម្រួល​ដល់​តម្រូវកា​រ​ពលរដ្ឋ នា​ពេលបច្ចុប្បន្ន​។ 

​បន្ថែម​លើ​សំណើ​នេះ លោក​ស៊ុយ សែម ក៏​បាន​ស្នើឲ្យ​វៀតណាម​បង្កើន​ការ​ទំលាក់​ទឹក នៅតាម​បណ្តា​វា​រី​អគ្គិសនី​ទាំង​១៤ ផែ្ន​កខាង​វៀតណាម ដើម្បីឲ្យ​វារី​អគ្គិសនី​សេ​សានក្រោ​ម​២ របស់​កម្ពុជា​អាច​មានទឹក​បន្ថែម​ក្នុង​ការបង្កើន​ការផលិត​ថាមពល​អគ្គីសនី​។ 

​ឆ្លើយតប​នឹង​សំណើ​កម្ពុជា​ពេលនេះ លោក LE BIEN CUONG បាន​សន្យា​រាយការណ៍​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​៕

 ពាក្យគន្លឹះ  ថាមពលអគ្គិសនី

ព័ត៌មានផ្សេងទៀត