ពិតជា​មហា​សំណាង​​ក្មេងស្រី​​ជនជាតិ​រុស្ស៊ី​ម្នាក់​ធ្លាក់​ពី​ជា​ន់ទី​១០​​ពេល​សែ​ល​ហ្វី​​តែមិន​ស្លាប់​

08-04-2019 4:20 pm 509
រូបភាពស្ដ្រីម្នាក់កំពុងថតសែលហ្វី

​ពិតជា​គួរឲ្យភ្ញាក់ផ្អើល​ដែល​ក្មេងស្រី​ជនជាតិ​រុស្ស៊ី​ម្នាក់​អាច​រួច​ពី​សេចក្ដីស្លាប់ ក្រោយ​ធ្លាក់​ពី​ជា​ន់ទី​១០​នៃ​អគារ​មួយកន្លែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន នៅក្នុង​ទីក្រុង​Tyumen​នៃ​ប្រទេស​រុស្ស៊ី ដោយ​នាង​បាន​ធ្លាក់​ពី​ជា​ន់ទី​១០​កម្ពស់​៣០​ម៉ែត្រ​នៃ​អគារ​មួយ នៅពេល​ឡើងទៅ​ថតរូប​សែ​ល​ហ្វី​។ ក្រុមគ្រូពេទ្យ​បាន​បញ្ជាក់ថា ក្មេងស្រី​រូបនេះ​ពិតជា​មានសំណាង​ដែល​មិន​ស្លាប់ ប៉ុន្ដែ​របួស​របស់​នាង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ​។ យ៉ាងណាមិញ​ទាក់ទង​នឹង​ឈ្មោះ​និង​អាយុ​របស់​នាង ក៏ដូចជា​ព័ត៌មាន​លម្អិត​នៃ​គ្រោះថ្នាក់​នេះ មិនត្រូវ​បានបង្ហាញ​ឲ្យដឹង​ជា​សាធារណៈទេ​៕

ព័ត៌មានផ្សេងទៀត