វិធី​ផ្សំ​ថ្នាំពុល​ធម្មជាតិ សម្រាប់​បណ្តេញ​សត្វល្អិត​ចង្រៃ​

08-04-2019 11:55 am 1327

​ថ្នាំ​នេះ មិន​សម្លាប់​សត្វល្អិត​ទេ តែ​វា​អាច​បណ្តេញ​សត្វល្អិត ដូចជា មមា​ចស ស្រឹង​ជញ្ជក់​សណ្តែក និង​សត្វល្អិត​ប្រភេទ​ផ្សេងៗ​ទៀត​បាន ព្រោះ​វា​មាន​ក្លិន​ក្រពុល​ខ្លាំង ធ្វើឱ្យ​សត្វល្អិត​មិន​មក​ស៊ី​បំផ្លាញ​ដំណាំ ។​

​ក​. ធាតុ​ផ្សំ​
​ស្លឹក​ស្តៅ ប្រមាណ​២​គីឡូក្រាម​, រំដេង​២​ខាំ​, គល់​ស្លឹកគ្រៃ​មួយ​ក្តាប់​ធំ និង​ថ្នាំជក់​៥​បាវ ។​

​ខ​. វិធី​ផ្សំ​
​យក​ស្លឹក​ស្តៅ​រំដេង គល់​ស្លឹកគ្រៃ​បុក​បញ្ចូល​គ្នា​ឱ្យ​ម៉ដ្ឋ ហើយ​ត្រាំ​ទឹក​ប្រមាណ​៣-៤​លីត្រ ទុក​រយៈពេល​២​យប់ ។ ថ្នាំជក់​ត្រាំ​ទឹក​ដោយ​ឡែក ហើយ​ច្របាច់​យក​ទឹក​ដាក់​លាយ​ជាមួយ​ទឹក​ថ្នាំ​ខាងលើ ។​

​គ​. វិធី​ប្រើប្រាស់​
​ត្រូវ​ត្រងទឹក​ថ្នាំ​កុំឱ្យ​ដោយ​កាក ចៀសវាង​ការស្ទះ​ដល់​ក្បាល​ស្នប់​បាញ់ ។ យក​ទឹក​ថ្នាំ​១​លីត្រ លាយ​ជាមួយ​ទឹក​ធម្មតា​ចំណុះ​១៦​ទៅ​១៧​លីត្រ បាញ់​លើ​ដំណាំ ។ 

​ដកស្រង់​ចេញពី​គេហទំព័រ សហគមន៍​សម្បូរ​សប្បាយ ៕

ព័ត៌មានផ្សេងទៀត