កាលនៅជាយុវវ័យ ស្បែករបស់អ្នករលោងមានសំណើម អ្នកខ្លះមិនចាំបាច់យកចិត្តទុកដាក់ថែរក្សា ក៏សម្រស់ស្អាតដែរ។ នៅជាយុវវ័យ ស្បែករបស់អ្នករលោង ព្រោះមាន collagen និងelastinគ្រប់គ្រាន់ ហើយដំណើរការចែកចាយខ្លាញ់ ក៏រលូនរំលែកទៅគ្រប់កន្លែងបានស្មើៗគ្នា។ ផ្ទុយទៅវិញ នៅពេលដែលអាយុកើន ស្បែកក៏ចាប់ផ្តើមបាត់បង់ collagen ហើយកម្រិតខ្លាញ់ ក៏ធ្លាក់ចុះបន្តិចម្តងៗ។
ប្រសិនបើចង់រក្សាសម្រស់នៅក្មេងជាងវ័យ ពោល ដើម្បីពន្យារស្បែក កុំឲ្យមើលទៅចាស់ជ្រីវជ្រួញទៅតាមអាយុ អ្នកជំនាញផ្នែកស្បែករបស់អាមេរិក បានណែនាំដូចខាងក្រោម ៖
-គួរបន្ថយការញ៉ាំស្ករ ព្រោះវានឹងទៅពន្លឿនភាពចាស់ឲ្យចូលមកកាន់តែលឿន ផ្ទុយពីនេះ ត្រូវបន្ថែមការញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើនវិញ ព្រោះពួកវាជួយការពារ ការបំផ្លាញកោសិកា។
-បន្ថែមសំណើមដល់ស្បែក និងមិនត្រូវប្រើផលិតផលផ្តេសផ្តាស់ ដែលធ្វើឲ្យខូចស្បែក។
-ការពារស្បែកពីកម្តៅព្រះអាទិត្យ ខ្យល់និងអាកាសធាតុត្រជាក់។
-យកចិត្តទុកដាក់ នៅក្នុងការថែរក្សាអ័រម៉ូនរបស់អ្នក។ ឧទាហរណ៍ដូចជា អ័រម៉ូ thyroidនិងអ័រម៉ូនestrogens ដែលជួយបន្ថយល្បឿន នៃដំណើរការវិវត្តទៅរកភាពចាស់ទ្រុឌទ្រោម។
-ចៀសវាង ការចាក់បញ្ចូលផលិតផលថែរក្សាស្បែក ព្រោះបើតាមការសិក្សាបង្ហាញថា ពួកវានឹងទៅបង្កើនល្បឿននៃដំណើរការបំផ្លាញឆ្អឹង៕