វិធី​ព្យាបាល​ជំងឺ​ផ្តាសាយ​លើ​សត្វ​ទា​

07-04-2019 6:09 pm 511

១. ធាតុ​ផ្សំ​
- អង្ករ​កន្លះ​កំប៉ុង​
- មើម​ខ្ទឹមស​៣​ទៅ​៤​កំពឹស​
- ស្ករត្នោត​១​ខាំ​
- សំបក​ស្តៅ ឬ​សំបក​គរ​១​បន្ទះ​

២. វិធី​ធ្វើ​
- យក​អង្ករ​ទៅ​ត្រាំ​ទឹក​រយៈពេល​២​ទៅ​៣​ម៉ោង ដើម្បី​ឱ្យ​អង្ករ​រីក បន្ទាប់មក ស្រង់​អង្ករ​ចេញ​
- បុក​មើម​ខ្ទឹមស​ឱ្យ​ម៉ដ្ឋ​
- យក​អង្ករ មើម​ខ្ទឹមស និង​ស្ករ លាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ​ល្អ​

៣. វិធី​ប្រើប្រាស់ 
​ធាតុ​ផ្សំ​ដែល​លាយ​ហើយ ឱ្យ​ទា​ស៊ី​១​ថ្ងៃ​៣​ដង ។ ធាតុ​ផ្សំ​ទាំងនេះ សម្រាប់​ទា​៥​ក្បាល ។ ចំពោះ​សំបក​ស្តៅ ឬ​សំបក​គរ ក៏​ដូចគ្នា​ដែរ ត្រូវ​ត្រាំ​ជាមួយ​ទឹក​ឱ្យ​ទា​ផឹក​រហូត​ដល់​ទា​ជា ។​

​ដកស្រង់​ចេញពី​គេហទំព័រ សហគមន៍​សម្បូរ​សប្បាយ ៕

ព័ត៌មានផ្សេងទៀត