មេបក្ស​​អនាគត​​ឆ្ពោះទៅមុខ​​របស់​ថៃ​​ប្រឈម​ការចោទប្រកាន់​​ពីបទ​​បង្ក​ចលាចល​

06-04-2019 4:31 pm 981
​លោក​ថា​ណា​ថន វង់​រុង​គ្រង់​គីត​(Thanathorn Juangroongruangkit) មេដឹកនាំ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​

​លោក​ថា​ណា​ថន វង់​រុង​គ្រង់​គីត​(Thanathorn Juangroongruangkit) មេដឹកនាំ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​(Future Forward បាន​បង្ហាញខ្លួន​នៅ​ប៉ុស្ដិ៍​ប៉ូលិស​នា​ថ្ងៃទី​០៦​មេសា​នេះ ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​បង្ក​ចលាចល​។ លោក​ថា​ណា​ថន​មាន​អាយុ​៤០​ឆ្នាំ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​យុវវ័យ​នៅក្នុង​ប្រទេស​ថៃ​។ ដ្បិត​គណបក្ស​របស់លោក​ទើប​បង្កើត​ថ្មីថ្មោង និង​ទើបបាន​ចូលរួម​ប្រជែង​ក្នុង​ការបោះឆ្នោត​ជា​លើកដំបូង​កាលពី​ថ្ងៃទី​២៤​មីនា ប៉ុន្ដែ​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​គួរឲ្យកត់សម្គាល់​។ 

​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់លោក​តាំងពី​ឆ្នាំ​២០១៥ ដែល​កាលនោះ​លោក​បានផ្ដល់​ការគាំទ្រ​ដល់​មេដឹកនាំ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋប្រហារ បំពាន​លើ​ច្បាប់​ហាមឃាត់​មិន​ឲ្យមាន​ការប្រមូល​ផ្ដុំ​។ លោក​រង​ការចោទប្រកាន់​ពីបទ​រំលោភ​លើ​មាត្រា​បី​នៃ​ក្រមព្រហ្មទណ្ឌ អាច​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​៩​ឆ្នាំ​ប្រសិនបើ​រកឃើញថា​មាន​កំហុស ហើយ​លោក​ក៏​អាច​ត្រូវ​ដកសិទ្ធិ​ពី​សភា​ផងដែរ​៕

ព័ត៌មានផ្សេងទៀត