លោក​យន្ត​មីន​បញ្ជា​ឱ្យ​ផ្អាក​ចរាចរណ៍​ឡាន​ដឹក​ទំនិញ​ធុន​ធំ​នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​

06-04-2019 9:53 am 884

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា បាន​ប្រកាស​ជូនដំណឹង​ស្នើ​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ដឹកទំនិញ​ធុន​ធំ រថយន្ត​កុងតេន័រ រថយន្ត​ធុន​ធំ​ដឹក​សម្ភារ​សំណង់ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ រថយន្ត​ដឹក​ដី ផ្អាក​ធ្វើ​ចរាចរណ៍​នៅក្នុង​ក្រុងព្រះសីហនុ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ ខាងមុខ ។​

​ការប្រកាស​ផ្អាក​ចរាចរណ៍​នេះ ធ្វើឡើង​ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ដើម្បី​អនុញ្ញាត​ឱ្យ​រដ្ឋបាល​ខេត្ត រៀបចំ​ពិធី​សង្ក្រាន្ត​សមុទ្រ និង​តាំងពិព័រណ៍​ផលិតផល​នានា ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មក​សម្រាក​កម្សាន្ត​នៅ​ក្រុងព្រះសីហនុ ៕

ព័ត៌មានផ្សេងទៀត