សត្វ​ល្មិច​ជាង​៥០០​ក្បាល​ត្រូវបាន​លែង​ចូល​ព្រៃ​ធម្មជាតិ​នៅ​ខេត្ត​ក្រចេះ​

06-04-2019 9:16 am 609

​ក្រុម​អភិរក្ស​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា និង​រដ្ឋបាល​ជលផល បាន​លែង​កូន​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច ចំនួន ៥៣៤​ក្បាល នៅ​ទីតាំង​ចំនួន​២ តាម​ដង​ទន្លេមេគង្គ ក្នុងស្រុក​សំបូរ ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​២៦ និង​២៧ ខែ​មីនា ឆ្នាំ​២០១៩ ។ 

​មុន​នឹង​លែង​ចូលទៅ​ក្នុង​ជម្រក​ធម្មជាតិ ព្រះសង្ឃ​បាន​សូត្រ​ជ័យ​ន្តោ​ប្រោះព្រំ ដើម្បី​សុំ​សេចក្តីសុខ​ដល់​កូន​កន្ធាយ ឱ្យមាន​សេចក្តីសុខ​ទៅ​ថ្ងៃ​ខាងមុខ ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ WCS កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ៕

ព័ត៌មានផ្សេងទៀត