ទូតខ្មែរនៅកូរ៉េខាងត្បូង ផ្ដល់សេវាបន្ដសុពលភាព លិខិតឆ្លងដែនឥតគិតថ្លៃ

05-04-2019 10:47 am 607

ភ្នំពេញ៖ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង សហការជាមួយសមាគមកូនខ្មែរយាំងសាន បានប្រកាសផ្ដល់សេវាបន្ដសុពលភាព លិខិតឆ្លងដែនដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋខ្មែរ​ដែលកំពុងរ​ស់​នៅ ធ្វើការ និងសិក្សាទីនោះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង បានឲ្យដឹង ថា”ក្នុងគោលបំណងចូលរួមកាត់បន្ថយការចំណាយ និងពេលវេលាធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយអនុវត្តយន្ដ​ការបង្ខិត​សេវាឲ្យគៀកជិតប្រជាពលរដ្ឋ ក៏ដូចជាការឆ្លើយតបតាមសំណើររបស់ សមាគមកូនខ្មែរយាំងសាន ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ សហការជាមួយសមាគមកូនខ្មែរយាំងសាន នឹងរៀបចំកម្ម​វិធី​ផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ នៅសួនច្បារយាំងជូ នៃក្រុងយាំងសាន ដែលមានអាសយដ្ឋាន 경상남도 양산시 양주근린공원 (중부동 401-1) ចាប់ពីម៉ោង ១២:០០ ដល់ម៉ោង ១៦:០០ រសៀល”។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋខ្មែរទាំងអស់នៅកូរ៉េខាងត្បូង អញ្ជើញមកទទួ​លសេវាបន្ដសុពលភាពលិខិតឆ្លងដែន និងប្រឹក្សាយោបល់ ដោយឥតគិតថ្លៃឲ្យបានច្រើនកុះករ និងសូមចូលរួមចែករំ​លែ​កបន្ដ៕

ព័ត៌មានផ្សេងទៀត